ស្វែងរកពួកយើង:

បែកធ្លាយកាលបរិច្ឆេទនៃការបង្ហាញវត្តមាន Huawei Mate 80 Series នៅលើអនឡាញ!

ដោយ

Koun Jab Luffy

27 កញ្ញា 2025 11:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Huawei បានបង្ហាញនូវកាលបរិច្ឆេទនៃការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Mate 80 Series ហើយ។ សម្រាប់ឆ្នាំ 2025 នេះ អាចជាឆ្នាំសម្រាប់ការប្រកាសបង្ហាញនូវផលិតផលដ៏អស្ចារ្យ ហើយស្មាតហ្វូន Mate ជំនាន់ថ្មីនេះ អាចនឹងក្លាយជាម៉ូដែលមួយនៅក្នុងចំណោមស្មាតហ្វូនទាំងនេះ។ តាមការបង្ហោះនៅលើ Weibo បានអោយដឹងថា កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series គឺនៅថ្ងៃទី 21 ខែតុលាខាងមុខនេះហើយ។
ដូចគ្នាទៅនឹងឆ្នាំមុននេះផងដែរ ក្រុមហ៊ុន Huawei នឹងមានការបង្ហាញនូវស្មាតហ្វូន Mate Series ជាច្រើនម៉ូដែលទៀតនៅក្នុងថ្ងៃសម្ពោធនេះ។ ក្រុមហ៊ុនអាចនឹងបង្ហាញនូវបន្ទះឈីប 5G Kirin សម្រាប់ស្មាតហ្វូន Flagship នេះផងដែរ។ ផ្អែកទៅលើពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើន កាលពីពេលមុនរបស់អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Mate 80 នឹងបង្ហាញខ្លួននៅថ្ងៃទី 21 ខែតុលានេះដែលចំថ្ងៃ Huawei New Product Launch Conference ។
Article image
អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei ក៏អាចនឹងបង្ហាញនូវស្មាតវ៉ច Watch GT 6 Pro ផងដែរ។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានជម្រុញទៅលើការបញ្ចេញស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នេះអោយបានលឿនជាងមុនផងដែរ។ ទាក់ទងនឹងព័ត៌មានថ្ងៃនេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់ព័ត៌មានលម្អិតអំពីរឿងនេះនៅឡើយទេ។ ប្រផពដដែលបន្តថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញការកក់ទុកមុនទៅលើស្មាតវ៉ច Watch GT 6 Pro នេះផងដែ៕
បែកធ្លាយកាលបរិច្ឆេទនៃការបង្ហាញវត្តមាន Huawei Mate 80 Series នៅលើអនឡាញ!