ស្វែងរកពួកយើង:

បែកធ្លាយជម្រើសពណ៌ iPhone 17 Air

ដោយ

Koun Jab Luffy

10 កក្កដា 2025 12:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការទម្លាយថា iPhone 17 Air គឺអាចនឹងមានជម្រើស 4 ពណ៌ រួមមានដូជា black, silver, light gold, និង light blue។ ចំពោះពណ៌ light blue គឺនឹងមានពណ៌ស្រាលខ្លាំងមែនមែនទែន នេះបើតាមការអ្នកទម្លាយខាងមួយរូប។ បើមើលទៅលើពណ៌ថ្មីនេះ ហាក់បង្ហាញថា នៅលើពណ៌ខៀវនេះ ដូចជាមានការចាក់ពណ៌សច្រើនលើសប់  ដែលបានធ្វើអោយពណ៌នេះ មានពន្លឺខ្លាំង។
បន្ថែមពីនេះសម្រាប់ពណ៌ light gold វិញ ក៏មើលទៅមិនចំជាពណ៌មាសពិតប្រាកដដូចគ្នា ហើយតាមរយៈនៃរូបភាពថ្មីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple មួយនេះ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ដោយសារតែម៉ូដែលនេះ គឺជាម៉ូដែលមួយដែលមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងគេនៅក្នុងស្មាតហ្វូនរបស់ Apple។
គួរបញ្ជាក់ផងដែរថា iPhone 17 Air ត្រូវបានគេរាយការណ៌មុននេះថា គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី A19 Pro ដែលជាឈីបមាននៅលើស្មាតហ្វូន iPhone 17 Pro និង Pro Max។ កន្លងមកសម្រាប់ការបង្ហាញវត្តមានរបស់ iPhone 16 Plus ហើយស្មាតហ្វូននេះ ហាក់លក់ចេញមិនបានល្អទេ ដូច្នេះសម្រាប់ការបង្ហាញចេញនូវម៉ូដែលថ្មី Phone 17 Air នេះ គឺអាចនឹងមកជំនួសកន្លែងរបស់ iPhone 16 Plus នេះក៏ថាបាន។ ម៉ូដែលថ្មីនេះ ក៏នឹងមានការប្រើប្រាស់រ៉េមទំហំដូចគ្នាជាមួយនិងម៉ូដែល Pro Series អញ្ចឹងដែរ។
Article image
iPhone 17 Air អាចនឹងមានថាមណលថ្មទំហំតូច ហើយនឹងមានកាមេរ៉ា 1 គ្រាប់ រួមជាមួយនិងកម្រ៉ាស់ស្តើងអាចត្រឹមតែ5.5mm ទៅ 5.65mm ព្រមទាំងមានទម្ងន់ត្រឹម 145g ប៉ុណ្ណោះ។