
realme ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាច្រើនម៉ូដែលសម្រាប់ទីផ្សារខុសៗគ្នា។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបញ្ជាក់ថា ក្រុមហ៊ុននឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់់ថ្មី realme GT 6 នៅលើទីផ្សារសកលផងដែរ ដោយម៉ូដែលថ្មីនេះ គឺស្មាតហ្វូនដែលមានការ Rebrand ចេញពីស្មាតហ្វូន realme GT Neo 6 ដែលលក់នៅលើទីផ្សារចិនថ្មីៗនេះ។ បន្ថែមពីនេះ កីមានការសេចក្តីរាយការណ៌ថា ក្រុមហ៊ុននេះ ក៏នឹងបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី realme 13 Pro series សម្រាប់ទីផ្សារប្រទេសចិនថែមទៀតផងដែរ។
បើតាមការបញ្ជាក់ចុងក្រោយនេះ បានបង្ហាញថា ស្មាតហ្វូន realme GT 6 នេះនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ហើយអាចនឹងបង្ហាញខ្លួននៅខែកក្កដាខាងមុខនេះហើយ។ ការបង្ហាញវត្តមាននេះ គឺស្របគ្នាជាមួយនិងស្មាតហ្វូនរបស់ក្រុមហ៊ុនជាច្រើនរួមមានដូចជា Redmi K70 Ultra, OnePlus Ace 3 Pro និង iQOO Neo 9s Pro+ ជាដើម។
សម្រាប់ស្មាតហ្វូន realme 13 Pro series ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននៅខែក្រោយនេះហើយ។ យោងតាមរបាយការណ៌ចេញពី 91mobiles ក៏មានការបញ្ចេញនូវព័ត៌មានពណ៌ ក៏ដូចជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme 13 Pro+ ជាមួយនិងលេខម៉ូដែលផងដែរ។ យោងតាមរបាយការណ៌ថ្មីៗនេះ ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី realme 13 Pro+ នឹងបំពាក់នូវបន្ទះឈីប Snapdragon 7s Gen 3 ប៉ុន្តែមិនទាន់ផ្លូវការនោះទេ។

ជាមួយគ្នានេះក៏មានការបង្ហាញថា ស្មាតហ្វូន realme 13 Pro+ ដែលនឹងលក់នៅលើទីផ្សារឥណ្ឌា គឺមានលេខម៉ូដែល RMX3921 និងមានជម្រើស 2 ពណ៌ រួមមានដូចជា ពណ៌ Monet Gold និង Emerald Green។ សម្រាប់ការបង្ហាញខ្លួននៅលើទីផ្សារឥណ្ឌា ស្មាតហ្វូន realme 13 Pro+ មានជម្រើសទំហំ 8GB+128GB, 8GB+256GB, 12GB+256GB, និង 12GB+512GB។ នៅពេលនេះ នៅមិនទាន់មានព័ត៌មានទូទៅ និងតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ និយាយពីកាមេរ៉ានៅលើ realme 13 Pro+ គឺមានការបំពាក់នូវកាមេរ៉ា Periscope Telephoto ទំហំ 50MP ហ៊្សូមបាន 3x Optical Zoom។
