
នៅថ្ងៃនេ យោងតាមការបែកធ្លាយតម្លៃស្មាតហ្វូន Huawei Mate 70 Air ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គ្រោងនឹងប្រកាសចេញនៅខែក្រោយនេះ គួជាទីចាប់អារម្មណ៍ខ្លាំងមែនទែន ខណៈដែលនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ថែមទាំងការមានការ upgrades ទៅលើមុខងារកាន់តែច្រើនផងដែរ។ ផ្អែកតាមអ្នកទម្លាយ @FixedFocus ដែៈបានបង្ហោះនៅលើ Weibo នោះ គឺមានការចែករំលែកអំពីពេលវេលានៃការប្រកាសស្មាតហ្វូន និងតម្លៃរបស់ស្មាតហ្វូន Huawei Mate 70 Air នេះហើយ។
តាមការបញ្ជាក់កន្លងមកអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានបង្ហាញខ្លួននៅលើ China Telecom ហើយអាចនឹងមានវត្តមាននៅខែក្រោយនេះ ជាមួយនឹងរូបរាងដ៏ទាក់ទាញបំផុត។ បើនិយាយអំពីតម្លៃវិញនោះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Air នេះ អាចនឹងមានតម្លៃចន្លោះពី 3000 យ៉ន់ទៅ 4000 យ៉ន់ ដែលនេះ ពិតជាគួរអោយភ្ញាក់ផ្អើលមែនទែន ពីព្រោះថាគ្រាន់តែតម្លៃរបស់ស្មាតហ្វូន Mate 70 ធម្មតាក៏ខ្ពស់ជាងនេះផងដែរ។

សម្រាប់តម្លៃស្មាតហ្វូន Huawei Mate 70 ថ្មីនេះ នឹងមាន 3 ដែលមានរ៉េមទំហំ 12GB ។ សម្រាប់តម្លៃ Huawei Mate 70 (12GB RAM + 256GB) មានតម្លៃ 5499 យ៉ន់ និង Huawei Mate 70 (12GB+512GB) មានតម្លៃ 5999 យ៉ន់ ហើយនិង Huawei Mate 70 (12GB+1TB) មានតម្លៃ 6999 យ៉ន់។

ស្មាតហ្វូន Mate 70 Air នេះ នឹងមានការ upgrade ដ៏ច្រើនដូចជាការប្រើប្រាស់នូវ eSIM, ការឌីស្សាញរូបរាងស្តើង និងបន្ទះឈីប Chipset ថ្មីផងដែរ។ បើទោះបីជាមានការផ្លាស់ប្តូរថ្មីយ៉ាងណាក៏ដោយនោះ តម្លៃរបស់ស្មាតហ្វូននេះគឺទាបជាង Mate 70 ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូន Mate 70 Air នេះមិនទាន់ទម្លាយនៅឡើយទេ។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ៕
