
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការបន្ថែមនូវសមាជិកថ្មីទៅលើស្មាតហ្វូនត្រកូល Nova ថ្មីមួយទៀតចូលទៅក្នុងស្មាតហ្វូន Nova 13 series ដែលស្មាតហ្វូននេះ នឹងមានតម្លៃមិនធ្លាប់មាននោះទេ។ យោងតាមព័ត៌មានចុងក្រោយនេះ បាននិយាយថា ស្មាតហ្វូន Nova ជាច្រើន ដែលនាពេលខាងមុខនេះ អាចនឹងមានតម្លៃទាបជាងម៉ូឌែលជំនាន់មុនបន្តិចផងដែរ។
បើតាម FixedFocus បាននិយាយថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូន Nova 13 ថ្មីចំនួន 3 ម៉ូដែលខុសប្លែកពីឆ្នាំមុននេះ។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះ អាចនឹងបោះបង់ចោលនូវស្មាតហ្វូន Lite Edition ចេញពីស្មាតហ្វូន Nova Series ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei ប្រហែលជាមិនទាន់បង្ហាញនូវស្មាតហ្វូន Nova ដែលមានតម្លៃក្រោម 2000 យ៉ន់នោះទេនៅក្នុងពេលខាងមុខនេះ។ ស្មាតហ្វូន Huawei Nova 13 series នេះ អាចនឹងមានតម្លៃក្រោម 3000 យ៉ន់ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញចេញនូវស្មាតហ្វូន Nova 12 ដែលមានតម្លៃចាប់ផ្តើមពី 2999 យ៉ន់ (256GB)។ ទន្ទឹមនឹងនេះសម្រាប់ versions ផ្សេងទៀតគឺមានតម្លៃចាប់ពី 3000 យ៉ន់ ទៅ 5000 យ៉ន់។ នៅក្នុងពេលនេះ តម្លៃជាក់លាក់របស់ស្មាតហ្វូន Nova 13 series នៅមិនទាន់ច្បាស់នោះទេ។ ស្មាតហ្វូននេះ អាចនឹងមានតម្លៃលើសពី 3000 យ៉ន់ហើយក៏អាចនឹងមានតម្លៃខ្ពស់ជាងនេះទៀតអាស្រ័យទៅលើទំហំ RAM + storage។ ស្មាតហ្វូន Nova 13 series ត្រូវបានគេទម្លាយលក្ខណៈសម្បត្តិនៅលើអនឡាញមុនការប្រកាសជាផ្លូវការណ៌នេះផងដែរ។

ចំពោះម៉ូដែលស្មាតហ្វូន High-end នេះ នឹងមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ ហើយស្មាតហ្វូននេះ នឹងមានកញ្ចក់នៅខាងក្រោយជាមួយនឹងរន្ធប្រហោង single-hole ថែមទៀតផង។ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវពណ៌ថ្មី Purple របស់ស្មាតហ្វូន Nova 13 series ផងដែរ។ សម្រាប់អេក្រង់ថ្មីនេះ គឺមានកម្រិតភាពច្បាស់ 1.5K resolution ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេម និងការទស្សនាកាន់តែអស្ចារ្យថែមទៀត៕
