ស្វែងរកពួកយើង:

បែកធ្លាយតម្លៃ Samsung Galaxy A55 និង Galaxy A35 ដែលក្រុមហ៊ុនគ្រោងនឹងមានលក់ឆាប់ៗនេះ

ដោយ

Koun Jab Luffy

08 មីនា 2024 09:32 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង នៅមិនទាន់មានការប្រកាសចេញក៏ដោយ ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី Galaxy A55 និង Galaxy A35 របស់ក្រុមហ៊ុន Samsung ត្រូវបាន ហាងលក់រាយមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់បានដាក់លក់ជាផ្លូវការហើយ។ ជាមួយនិង ការដាក់លក់នេះ សម្រាប់ស្មាតហ្វូន Samsung Galaxy A55 គឺមានតម្លៃចាប់ពី €480 សម្រាប់ទំហំ 128GB ខណៈដែលស្មាតហ្វូនទំហំ 256GB គឺមានតម្លៃថ្លៃជាងត្រឹម €50 ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងពីរទំហំនេះ គឺមានរ៉េមទំហំ 8GB ដូចគ្នា។
ក្រឡេកមកមើលតម្លៃ្Samsung Galaxy A35 វិញ ក៏មានពីម៉ូដែលដូចគ្នា ដោយស្មាតហ្វូនទំហំ 6GB-128GB គឺមានតម្លៃ €380 និងទំហំ 8GB-256GB គឺមានតម្លៃ €450។ នៅលើស្មាតហ្វូននេះ អ្នកប្រើប្រាស់អាចបន្ថែមមេម៉ូរីក្រៅបាន។
Article image
និយាយពីលក្ខណៈសម្បត្តិវិញ ស្មាតហ្វូន Galaxy A55 មានអេក្រង់ទំហំ 6.6 អ៊ីង រត់បានជាមួយល្បឿន 120Hz កម្រិត FHD+ និងមានការទ្រទ្រង់ដោយកញ្ចក់ AMOLED display (19.5:9) ហើយនិងមានការការ ពារដោយកញ្ចក់ Gorilla Glass Victus ថែមទៀតផង។ ស្មាតហ្វូន A55 ដំណើរការនៅលើបន្ទះឈីប Exynos 1480។ ចំពោះកាមេរ៉ាថតវិញ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP (1/1.56”), 12MP ultra wide (1/2.74”) និងគ្រាប់ទីបីមានទំហំ 5MP macro camera ខណៈដែលកាមេរ៉ាមុខទំហំ 32MP selfie។
Article image
សម្រាប់ស្មាតហ្វូន Galaxy A35 ក៏មានអេក្រង់ទំហំ 6.6 អ៊ីងបង្ហាញចេបានកម្រិត FHD+ ល្បឿន 120Hz  កញ្ចក់ AMOLED display គាំទ្រជាមួយនិងកញ្ចក់រឹងមាំ Gorilla Glass Victus ដូចគ្នា។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Exynos 1380 ហើយនិងមានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 50MP+8MP+5MP ដោយកាមេរ៉ាគោលប្រើប្រាស់សិនស័រ 1/1.96 អ៊ីង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំ 13MP។
Article image
ស្មាតហ្វូនទាំងពីរនេះរត់នៅលើ Android 14 ផ្អែកលើ One UI 6.1 និងការពារដោយ Knox 3.1។ ស្មាតហ្វូនទាំងពីរនេះមានថ្មទំហំ 5,000mAh និងមានតួរផលិតពីអាលុមីនីញូម មានបច្ចេកវិទ្យាការពារទឹល IP67 សម្រាប់ការពារទឹក និងធូលីទៀតផង។