ស្វែងរកពួកយើង:

បែកធ្លាយតម្លៃ និងកាលបរិច្ឆេតនៃការបង្ហាញវត្តមានជាផ្លូវការរបស់ Samsung Galaxy A55 5G

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 02:19 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់មុននេះ បានអោយដឹងថា ស្មាតហ្វូនថ្នាក់កណ្តាលម៉ូដែល Samsung Galaxy A55 និង Galaxy A35 នឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារច្រើននាខែមីនាខាងមុខនេះហើយ។ នៅមុនការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ Winfuture.de បានធ្វើការបញ្ចេញនូវរបាយការណ៌ថ្មីមួយ ដែលបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនថ្មីនេះ បូលរួមទាំងកាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះថែមទៀតផង។
បើមើលទៅលើការបែកធ្លាយនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy A55 5G នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.6-អ៊ីង AMOLED display និងរត់បានជាមួយល្បឿន 120Hz refresh rate។ ហើយសម្រាប់កម្លាំងម៉ាស៊ីនវិញនៅលើស្មាតហ្វូន A55 5G ថ្មីនេះ គឺនឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Samsung Exynos 1480 ហើយសម្រាប់ទំហំរ៉េម និងអង្គចងចាំវិញ គឺមាន 6GB និង 8GB ខណៈដែលអង្គចងចាំនឹងមានទំហំ 128GB ឬ 256GB។ នៅលើស្មាតហ្វូននេះក៏អាចប្រើប្រាស់មេម៉ូរីបន្ថែមបានផងដែ។ Galaxy A55 5G នឹងថាមពលថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 25W charging។
Article image
និយាយពីកាមេរ៉ាថតរូបនៅលើស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយមុខងារទប់លំនឹង optical image stabilization (OIS) និងគ្រាប់ទីពីរមានទំហំ 12-Megapixel ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 5-Megapixel។ ចំពោះកាមេរ៉ាមុខនៅលើស្មាតហ្វូននេះ គឺមានទំហំ 32-Megapixel។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការប្រើប្រាស់ការស្កែនម្រាមដៃនៅលើអេក្រង់ រួមជាមួយនិងការបំពាក់នូវឧបាល័រភ្លោះផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើ Android 14 និងមានការគាំទ្រដោយស្បែកមុខកម្មវិធី Samsung One UI 6.1។ នៅលើស្មាតហ្វូននេះ ក៏មានដំណើរដោយបច្ចេកវិទ្យា Wi-Fi 6ax, Bluetooth 5.3 និង NFC ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A55 5G បំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP67 rating និងមានវិមាត្រ 161.1x77.4x8.2mm និងមានទម្ងន់ 213grams។ Samsung Galaxy A55 5G មានទំហំ 6GB និង 8GB មានតម្លៃ 449 euros និង 499 euros នឹងមានដាក់លក់នៅអាល្លឺម៉ង់នៅថ្ងៃទី 11 ខែមីនា ជាមួយនិងជម្រើសពណ៌ Navy, Ice Blue, White និង Purple។
បែកធ្លាយតម្លៃ និងកាលបរិច្ឆេតនៃការបង្ហាញវត្តមានជាផ្លូវការរបស់ Samsung Galaxy A55 5G