
ថ្មីៗនេះ Pixel 9a ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Google ត្រូវបានគេទម្លាយចេញនូវព័ត៌មានជាច្រើនរួចមកហើយ។ នៅថ្ងៃនេះ ដើម្បីបញ្ជាក់ថា ស្មាតហ្វូននេះ មានលក្ខណៈសម្បត្តិបែបណានោះ មានការទម្លាយជាថ្មីនូវព័ត៌មានទាំងស្រុងរបស់ស្មាតហ្វូននេះតែម្តង។ ប្រភពខាងលើនេះ បានបង្ហាញថា Pixel 9a គឺនឹងមានការបំពាក់នូវបន្ទះឈីប Tensor G4 ដូចបន្ទះឈីបនៅលើស្មាតហ្វូនត្រកូល Pixel 9 អញ្ចឹងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ គឺមានការតម្លើងមកជាមួយរ៉េមទំហំ 8GB ដែលជាប្រភេទ LPDDR5X RAM ហើយនិងមានអង្គចងចាំទហំ 128 ឬ 256GB ប្រភេទUFS 3.1 storage។
ប្រភពដដែលបន្តថា ស្មាតហ្វូន Pixel 9a នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.285-អ៊ីងបង្ហាញចេញបានទំហំ 1080x2424 display ល្បឿន 120 Hz refresh rate ហើយនិងមានការទ្រទ្រង់ជាមួយនិងកម្រិតឆ្លើយតបអេក្រង់ 240Hz touch sampling rate ទៀតផង។ បន្ថែមពីនេះ អេក្រង់នេះក៏មានការគាំទ្រនូវពន្លឺ 2,700-nit peak brightness និងពន្លឺអេក្រង់ 1,800-nit HDR brightness ព្រមទំាងមានការការពារដោយកញ្ចក់ Gorilla Glass 3 ទៀតផង។
ស្មាតហ្វូនថ្មីនេះ មានការតម្លើងនូវកាមេរ៉ាគោលទំហំ 48MP កម្រិត f/1.7 គាំទ្រដោយសិនស័រ Samsung ISOCELL GN8 និងគ្រាប់ទីពីរមានទំហំ 13MP f/2.2 ultrawide ប្រើប្រាស់នូវសិនស័រ Sony IMX712 ហើយសិនស័រនេះ ក៏មានការប្រើប្រាស់នៅលើកាមេរ៉ាមុខរបស់ស្មាតហ្វូននេះដូចគ្នា។ ចំពោះថាមពលថ្មវិញ នៅលើស្មាតហ្វូននេះ មានថ្មទំហំ 5100mAh កម្លាំងសាក 23W wired charging ហើយនិងមាន 7.5W wireless charging ផងដែរ។

Pixel 9a ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 ទៀងផង។ ស្មាតហ្វូននេះមានទំហំ 154.7x73.3x8.9mm មានទម្ងន់ 185.9g។ ស្មាតហ្វូននេះអាចនឹងមានពណ៌ Obsidian, Porcelain, Iris និង Peony colorways ហើយនិងមានតម្លៃចាប់ពី $499 សម្រាប់ទំហំ 128GB។ ប្រភពកន្លងមកធ្លាប់បាននិយាយថា ស្មាតហ្វូន Pixel 9a នឹងសម្ពោធជាផ្លូវការណ៌នៅខែមីនាឆ្នាំក្រោយ។
