ស្វែងរកពួកយើង:

បែកធ្លាយតម្លៃថេប្លេតស៊េរីថ្មី Galaxy Tab S11 និង S11 Ultra នៅមុនការសម្ពោធជាផ្លូវការណ៌

ដោយ

Koun Jab Luffy

23 សីហា 2025 10:05 ព្រឹក

អាន 2 នាទី

Article image
តាមការបញ្ជាក់នៅលើព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការនៅលើថេប្លេតជំនាន់ថ្មីរបស់ខ្លួននាពេលឆាប់ៗនេះហើយ។ ស្របពេលជាមួយគ្នានេះ នៅពេលនេះ ក៏មានការទម្លាយនចេញនូវតម្លៃរបស់ថេប្លេត Galaxy Tab S11 series ថ្មីនេះផងដែរ។ បើមើលនៅក្នុងរបាយការណ៌ខាងលើដែលចែកចាយដោយ YTECHB គឺបានបង្ហាញពីតម្លៃរបស់ថេប្លេតនេះនៅលើទីផ្សារសហរដ្ឋអាមេរិកហើយ។
សម្រាប់ម៉ូដែលស្តង់ដារ Galaxy Tab S11 ដែលមានទំហំ 12GB+256GB គឺមានតម្លៃ $860 និងម៉ូដែល Tab S11 Ultra មានតម្លៃ $1,200 ខណៈដែលទំហំ 12GB+512GB មានតម្លៃ $1,400 និងទំហំ 16GB+1TB មានតម្លៃ $1,700។ វត្តមានរបស់ថេប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាគូរប្រជែងរបស់ Apple iPad Series នាពេលខាងមុខ។ សូមជំរាបថា មុននេះ ក៏មានការឌីស្សាញទៅលើរូបរាងទាំងស្រុងរបស់ Galaxy Tab S11 និង Tab S11 Ultra រួចហើយ។
Galaxy Tab S11 ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 11 អ៊ីង AMOLED display ល្បឿន 120Hz ខណៈដែលម៉ូដែល Ultra នឹងមានអេក្រង់ទំហំ 14.6 អ៊ីង AMOLED។ ថេប្លេតទាំងពីរនេះ នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 និងរត់នៅលើប្រព័ន្ធប្រតិបត្តិការថ្មី Android 16 ផ្អែកលើ One UI 8 ហើយក៏មានការគាំទ្រដោយប៊ិក S Pen ផងដែរ។
Article image
ថេប្លេត Galaxy Tab S11 នេះ មានថ្មទំហំ 8,400mAh ខណៈដែល Galaxy Tab S11 Ultra មានថ្មទំហំ 11,600mAh គាំទ្រដោយកម្លាំងសាក 45W fast charging។ ថេប្លេតថ្មីៗទាំងពីរនេះ មានការបំពាក់នូវបច្ចេកវិទ្យា IP68 ការពារទឹក និងធូលី ដូចុំគ្នា។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ Samsung បានប្រកាសចេញថេប្លេត Galaxy Tab Series នៅខែកញ្ញា ដូច្នេះឆ្នាំនេះ ក្រុមហ៊ុននេះក៏អាចនឹងបញ្ចេញនូវថេប្លេតនេះ នៅក្នុងព្រឹត្តិការណ៌ដូចគ្នា។
បែកធ្លាយតម្លៃថេប្លេតស៊េរីថ្មី Galaxy Tab S11 និង S11 Ultra នៅមុនការសម្ពោធជាផ្លូវការណ៌