ស្វែងរកពួកយើង:

បែកធ្លាយតម្លៃស្មាតហ្វូន Motorola Edge 50 Pro នៅលើទីផ្សារអឺរ៉ុប មុនការសម្ពោធជាផ្លូវការ

ដោយ

Koun Jab Luffy

01 មេសា 2024 07:44 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់កន្លងមកបានទម្លាយថា Motorola នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Edge 50 Pro នៅលើទីផ្សារប្រទេសឥណ្ឌា នាថ្ងៃទី 3 ខែមេសាខាងមុខនេះហើយក៏នឹងមានគម្រោងបង្ហាញចេញនៅលើទីផ្សារសកលដូចគ្នា។ ថ្មីៗនេះ ក៏មានការបែកធ្លាយនូវព័ត៌មានរបស់ស្មាតហ្វូនម៉ូដែលថ្មីនេះនៅលើទីផ្សារឥណ្ឌាផងដែរ ក្នុងនោះមានដូចជាតម្លៃ អង្គចងចាំ និងជម្រើសពណ៌ជាដើម។ ជាមួយគ្នានេះអ្នកទម្លាយមួយរូបដែលមានឈ្មោះថា Paras Guglani តាមរយៈ PassionateGeeks ក៏មានការទម្លាយតម្លៃស្មាតហ្វូនថ្មីនេះ សម្រាប់ទីផ្សារសកលផងដែរ។
អ្នកទម្លាយរូបនេះ បានចែកចាយនូវរូបភាពថ្មីមួយ ដែលផុសដោយវិបសាយមួយ ដែលមានប្រភពចេញពីប្រទេសអ៊ីតាលី ដោយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Edge 50 Pro ដែលមានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 512GB មានតម្លៃ €864។ ស្មាតហ្វូននេះមានជម្រើសពណ៌ “Black Beauty,” ដែលបង្ហាញស្មាតហ្វូនបានស្អាត និងមានភាពទាក់ទាញជាទីបំផុត។ សូមជំរាបថា ថ្មីៗនេះក៏មានការទម្លាយថា ស្មាតហ្វូនដែលនឹងមានលក់នៅលើទីផ្សារឥណ្ឌាផងដែរ ដោយស្មាតហ្វូនមានទំហំ 12GB និងមានអង្គចងចាំទំហំ 512GB ហើយនឹងមានតម្លៃត្រឹមតែ 44,999 ($540/€500) ប៉ុណ្ណោះ។ ប្រៀបធៀបតម្លៃនេះ គឺមានភាពខុសគ្នាខ្លាំងមែនទែន គឺដល់ទៅ €364។
Article image
Motorola Edge 50 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ មានអេក្រង់ទំហំ 6.7-អ៊ីង បង្ហាញចេញបានកម្រិត 1.5K pOLED និងមានគគែមអេក្រង់កោង ហើយថែមទាំងមានការទ្រទ្រង់នូវបច្ចេកវិទ្យាពណ៌ Pantone-validated colors ថែមទៀតផង។ អេក្រង់ស្មាតហ្វូននេះ គឺមានល្បឿន 144Hz refresh rate ហើយក៏មានការគាំទ្រដោយកម្រិត peak brightness 2,000 nits ផងដែរ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 និងប្រព័ន្ធប្រតិបត្តិការ Android 14 ដែលនឹងមានការអាប់ដែតដល់ទៅ 3 ឆ្នាំទៀតផង។
Article image
និយាយពីការថតរូបវិញ នៅលើស្មាតហ្វូនជំនាន់ថ្មី Edge 50 Pro គឺនឹងមានកាមេរ៉ាមុខទំហំ 50MP គាំទ្រនូវមុខងារAutofocus selfie camera ខណៈដែលកាមេរ៉ាក្រោយ គឺមានការប្រើប្រាស់នូវសិនស័រ f/1.4 aperture។ ស្មាតហ្វូននេះក៏ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវសិនស័រ wide-angle camera ហើយនិងមានឡែនអាចហ៊្សូម 6x zoom telephoto lens ផងដែរ។ ផ្អែកលើការបែកធ្លាយនេះ បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានវត្តមានឆាប់ៗនេះហើយ។
បែកធ្លាយតម្លៃស្មាតហ្វូន Motorola Edge 50 Pro នៅលើទីផ្សារអឺរ៉ុប មុនការសម្ពោធជាផ្លូវការ