ស្វែងរកពួកយើង:

បែកធ្លាយទំហំរ៉េមរបស់ Sony Xperia 1 VI, Xperia 5 V និង Xperia 10 VI នៅមុនការប្រកាសជាផ្លូវការ

ដោយ

Koun Jab Luffy

12 មីនា 2024 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Sony បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Xperia ឆ្នាំ 2024 របស់ខ្លួននៅឆ្នាំនេះ។ មានការរំពឹងថា យ៉ាងហោចណាស់ស្មាតហ្វូនចំនួន 3 នឹងបង្ហាញខ្លួននៅឆ្នាំនេះ ដែលស្មាតហ្វូនថ្មីៗទាំងនោះ រួមមានដូចជា Xperia 1 VI, Xperia 5 VI និង Xperia 10 VI។ នៅមុនការប្រកាសជាផ្លូវការនេះ Sumahodigest ក៏បានចែករំលែកនូវរបាយការណ៍មួយដែលមានការទម្លាយអំពីទំហំរ៉េមរបស់ស្មាតហ្វូនទាំងនេះផងដែរ។
នៅក្នុងរបាយការណ៍ដែលលេចធ្លាយថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូន Xperia 1 VI នេះ គឺមានរ៉េមទំហំ 12GB និង 16GB។ ខណៈដែលស្មាតហ្វូន Xperia 5 VI វិញ គឺមានរ៉េមទំហំ 8GB។ សម្រាប់ស្មាតហ្វូន Xperia 10 VI នឹងមានរ៉េមទំហំ 6GB និង 8GB។ ចំពោះព័ត៌មានលម្អិតនៃស្មាតហ្វូន Xperia 5 VI និង Xperia 10 VI នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែយើងបានដឹងអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន Flagship ផងដែរ ជាពិសេសទៅលើកាមេរ៉ារបស់ស្មាតហ្វូនទាំងនេះ។ សូមជំរាបថា នៅក្នុងរបាយការណ៍ជាច្រើន កាលពីមុននេះ ក៏ធ្លាប់បានបញ្ជាក់ថា កាមេរ៉ាទាំង 3 នៅលើស្មាតហ្វូន Xperia 1 VI នេះគឺមានទំហំសេនស័រ 48MP Exmor T sensors ផងដែរ។ សិសន័រនេះ គឺធ្លាប់ប្រើប្រាស់នៅលើកាមេរ៉ាស្មាតហ្វូន Xperia 1 V អញ្ចឹង។
Article image
ក្រុមហ៊ុន Sony បានបញ្ជាក់ថា សិនស័រនេះ អាចចាប់ពន្លឺបានច្បាស់ និងកាត់បន្ថយទៅលើ noise បានថែមទៀតផង។  សម្រាប់ lens នៅលើស្មាតហ្វូន Xperia 1 VI នេះ គឺមានទំហំ f/1.4 aperture, 2x optical zoom និង dual-phase detection autofocus ផងដែរ។ កាមេរ៉ានេះ អាចទ្រទ្រង់នូវការថតវីដេអូបាន 1080p video recording ជាមួយនឹងមុខងារ electronic image stabilization (EIS) ទៀតផង។ ចំពោះកាមេរ៉ា ultra-wide គឺមានការប្រើប្រាស់នូវឡែន 14mm-18mm focal length ហើយនិងបំពាក់នូវ autofocus ផងដែរ។ សម្រាប់ telephoto lens នេះ អាចហ៊្សូមបាន 6x zoom៕
បែកធ្លាយទំហំរ៉េមរបស់ Sony Xperia 1 VI, Xperia 5 V និង Xperia 10 VI នៅមុនការប្រកាសជាផ្លូវការ