
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno 11 Series នៅលើទីផ្សារសកលអស់រយៈពេលមួយខែមក នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីបានទម្លាយចេញនូវព័ត៌មានស្មាតហ្វូនជំនាន់ថ្មីរបស់ Reno Series ម៉ូដែល Reno 12 និង Reno 12 Pro ថែមទៀតហើយ។ ព័ត៌មានថ្មីខាងលើនេះ គឺមានការចែកចាយដោយ MSPowerUser ជាមួយនិងការ បញ្ចេញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះថែមទៀតផង។
ការបែកធ្លាយខាងលើនេះបានបង្ហាញថា Reno 12 អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek ដែលមានលេខកូដ MTK 24M ប៉ុន្តែមិនទាន់បញ្ជាក់ពីសមត្ថភាពនោះទេ ដោយគ្រានតែបញ្ជាក់ថា បន្ទះឈីបនេះ នឹងមានការគាំទ្រជាមួយរ៉េម 12GB និងអង្គចងចាំទំហំ 256GB។ សម្រាប់ម៉ូដែល Reno 12 Pro ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវ MediaTek Dimensity 9200 (MTK DX-2) និងមានរ៉េម 12GB និងអង្គចងចាំទំហំ 256GB និងទំហំ 512GB។
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង និងមានកម្រតបង្ហាញចេញបាន FHD OLED displays ល្បឿន 120Hz refresh rate ហើយនិងមានគែមអេក្រង់កោងគ្រប់ជ្រុងដូចគ្នា។ សម្រាប់កាមេរ៉ា ដែលប្រើប្រាស់នៅលើ្មសាតហ្វូន OPPO Reno 12 series ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP និងគ្រាប់ទីបីទំហំ 50MP lens ហ៊្សូម 2x optical zoom។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូនទាំងពីរនេះ គឺមានទំហំ 50MP និងមានមុខងារ autofocus ថែមទៀតផង។ សម្រាប់ថាមពលថ្ម គឺមានទំហំ 5000mAh កម្លាំងសាក 67W charging និងមានបច្ចេកវិទ្យា IP65 rating សម្រាប់ទប់ទល់ការជ្រាបទឹក និងធូលីផងដែរ។

យោងតាមការបែកធ្លាយខាងលើនេះ បានបន្តថា OPPO Reno 12 Series នឹងមាការប្រកាសចេញនៅលើទីផ្សារនាខែ មិថុណា ឆ្នាំ 2024 ខាងមុខនេះហើយ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់មានការបញ្ជាក់នោះទេ។ ប៉ុន្តែបើតាមការទម្លាយកន្លងមកបានអោយដឹងថា Reno 12 អាចនឹងមានតម្លៃ $499 ខណៈដែល Reno 12 Pro មានតម្លៃ $799។
