ស្វែងរកពួកយើង:

បែកធ្លាយប្រព័ន្ធកាមេរ៉ា និងថាមពលថ្ម នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra

ដោយ

Koun Jab Luffy

24 កក្កដា 2025 08:35 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលេនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែបន្តធ្វើការជាច្រើននៅលើស្មាតហ្វួនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរ ការបែកធ្លាយព័ត៌មានថ្មីៗក៏មានការផុសផុលដូចគ្នាទាក់ទងនឹងម៉ូដែល Flagship របស់ក្រុមហ៊ុននេះ។ យោងតាមការទម្លាយថ្មីៗនេះបានធ្វើការបង្ហើបនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra ថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ នឹងមានការអាប់ដែតខ្លាំងជាងម៉ូដែលមុនៗ។ ជាពិសេសទៅលើប្រព័ន្ធកាមេរ៉ានិងថាមពលថ្ម។
បើតាមការទម្លាយចេញពី Kartikey Singh នៅលើបណ្តាញ X បានបញ្ជាក់ពីការផ្តាស់ប្តូរដ៏ធំនៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ ខណៈដែលនៅលើបណ្តាញ Weibo ក៏បានទម្លាយចេញនូវព័ត៌មានស្រដៀងៗគ្នាទៅនឹងការលើកឡើងខាងលើនេះដែរ។ នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra គឺនឹងមានការអាប់ដែតទៅលើកាមេរ៉ា 3 គ្រាប់ ដោយសិនស័រគោលគឺមានទំហំធំដល់ទៅ 1 អ៊ីងគាំទ្រដោយកាមេរ៉ា 50MP។
គួរបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូន Xiaomi 15 Ultra ត្រូវបានក្រុមហ៊ុនបំពាក់នូវសិនស័រកាមេរ៉ាទំហំ 200MP periscope telephoto shooter ដែលគាំទ្រដោយសិនស័រ 1/1.4-អ៊ីង ប៉ុន្តែបើតាមរបាយការណ៌ថ្មីនៅឆ្នាំនេះ បាននិយាយថា Xiaomi 16 Ultra នឹងមានការគាំទ្រដោយសិនស័រធំជាងមុនដោយមានកម្រិត 1/1.28 អ៊ីង។ ហើយបើមើលទៅលើសិនស័រ ultra wide angle វិញអាចនឹងមានទំហំ 50MP គាំទ្រដោយសិនស័រ 1/1.95-អ៊ីង Sony LYT600 ធំជាង Xiaomi 15 Ultra ដែលមានសិនស័រ 1/2.76 អ៊ីង ultra wide។
Article image
ក្រឡេកមកមើលលើថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីនេះវិញ គឺមានការតម្លើងកានត់តែខ្ពស់ ដោយនឹងមានការបំពាក់នូវទំហំចាប់ពី 7,000mAh ទៅ 7,500mAh។ សម្រាប់ព័ត៌មានផ្សេងៗទៀតរបស់ Xiaomi 16 Ultra នៅមិនទាន់មានការចែកចាយនៅឡើយទេ។
បែកធ្លាយប្រព័ន្ធកាមេរ៉ា និងថាមពលថ្ម នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra