ស្វែងរកពួកយើង:

បែកធ្លាយផ្នែកខាងក្រោយ Huawei Pura 70 Pro បង្ហាញពីការឌីស្សាញ គឺមានភាពប្លែកទៅលើកាមេរ៉ា Periscope

ដោយ

Koun Jab Luffy

18 មេសា 2024 09:02 ព្រឹក

អាន 2 នាទី

Article image
បើតាមការទម្លាយកន្លងមក បាននិយាយថា កាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន Huawei Pura 70 series គឺអាចនឹងមានឆាប់ៗនេះហើយ ខណៈពេលដែលពេលនេះ ការបែកធ្លាយផ្នែកខាងក្រោយរបស់ស្មាតហ្វូន Pura 70 Pro ក៏ត្រូវបានគេទម្លាយចេញផងដែរ ដែលរូបភាពថ្មីនេះ គឺបានបង្ហាញនូវផ្នែកដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៅលើស្មាតហ្វូននេះ។ ការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺពិតជាទាក់ទាញ និងអស្ចារ្យមែនទែន។ ជាមួយគ្នានេះ ក៏មានអ្នកទម្លាយម្នាក់បានបង្ហោះនៅលើ Weibo នូវរូបភាពនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូន Huawei Pura 70 Pro ផងដែរ។
នៅក្នុងការបែកធ្លាយថ្មីនេះ គឺមានការបង្ហាញអំពីទម្រង់ថ្មីនៃការឌីស្សាញទៅលើ lens ដែលមានភាពខុសប្លែកពីអ្វីដែលយើងបានឃើញកន្លងមក។  កាមេរ៉ារបស់ស្មាតហ្វូន Huawei Pura 70 Pro នេះគឺមាន 3 lens ជាមួយនឹងរង្វង់មួយដ៏ធំមួយនៅកណ្តាល ហើយវាក៏មានកាមេរ៉ា lens ចំនួន 2 ទៀត ដែលនៅផ្នែកខាងលើ និងផ្នែកខាងក្រោម។ សម្រាប់ Rings នេះក៏មានមួយមានរង្វង់ពណ៌ទឹកប្រាក់ និងមួយទៀតមានឡូហ្គោ XMAGE ផងដែរ។ ខុសប្លែកពីស្មាតហ្វូនជំនាន់មុនៗ ដែលមានការបំពាក់នូវសិនស័រនៅកណ្តាលនោះ ស្មាតហ្វូន Huawei Pura 70 series នេះ គឺមាន Periscope lens នៅកណ្តាល។សម្រាប់ lens នេះ គឺមានទំហំតូចនៅខាងលើ និងទំហំធំនៅខាងក្រោមដែលវាអាចជាប្រភេទ ultra-wide angle និង primary shooters ។ កាមេរ៉ានេះក៏មាន pill-shaped LED Flash នៅចន្លោះរង្វង់ទាំង 2 នេះ។
Article image
សូមជំរាបថា របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Pura 70 series ទាំងនេះ នឹងមានអេក្រង់កម្រិត 1.5K screen គាំទ្រជាមួយនឹងរន្ធមួយគ្រាប់នៅលើអេក្រង់ single-centered punch-hole។ ស្មាតហ្វូន Pura 70 Pro នេះ នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP OV50H ទៅលើកាមេរ៉ាគោល និងមានការពង្រឹងទៅលើ variable aperture technology ផងដែរ។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា អាចនឹងមាន 12MP periscope lens ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតក៏មាន Periscope Macro mode ដែលនឹងពង្រឹងទៅលើ optical zoom range និង close-up shots ផងដែរ៕
Article image