ស្វែងរកពួកយើង:

បែកធ្លាយពណ៌ និងអេក្រង់ AMOLED ដែលប្រើប្រាស់នៅលើស្មាតវ៉ច Samsung Galaxy Watch FE

ដោយ

Koun Jab Luffy

05 មិថុនា 2024 02:03 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានបង្ហាញអំពីរូបរាងទាំងស្រុងរបស់ស្មាតវ៉ច Samsung Galaxy Watch FE នៅក្នុងនោះគឺមានបញ្ជាក់នូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតវ៉ចនេះ ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញពីអ្នកទម្លាយ Sudhanshu Ambhore ដែលបានចែករំលែកនូវព័ត៌មាននេះនៅលើ X។ អ្នកទម្លាយរូបនេះ បានចែករំលែកនូវរូបភាពជាច្រើនអំពីស្មាតវ៉ច Galaxy Watch FE ចេញពីជ្រុងជាច្រើនជាមួយនឹងអេក្រង់មូល និងខ្សែនាឡិកាប្រភេទ silicon ថែមទៀតផង។
ស្មាតវ៉ចថ្មីនេះ មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌  light blue, light pink និងពណ៌ខ្មៅ។ លោក Ambhore ក៏បង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនអំពីស្មាតវ៉ចនេះផងដែរ។ ស្មាតវ៉ច Galaxy Watch FE ត្រូវបានគេទម្លាយថា គឺមានអេក្រង់ទំហំ 1.2-អ៊ីងSuper AMOLED ជាមួយនឹងកម្រិតភាពច្បាស់ទំហំ 396x396 pixel resolution។ ស្មាតវ៉ចនេះ គឺដំណើរការនៅលើបន្ទះឈីប Exynos W920 SoC គាំទ្រជាមួយនឹង dual core ល្បឿន 1.18GHz processor ហើយនិងមានរ៉េម ទំហំ 1.5GB ហើយនិងម៉េមូរីទំហំ 16GB ។
ស្មាតវ៉ចនេះដំណើរការជាមួយនិងប្រព័ន្ធប្រតិបត្តិការ Wear OS ផ្អែកលើស្បែកមុខកម្មវិធី Samsung One UI Watch 5.0។ បន្ថែមពីនេះ នៅលើស្មាតវ៉ចនេះ ថែមទាំងមានថាមពលថ្មទំហំ  247mAh ដែលអាចប្រើប្រាស់បានដល់ទៅ 30 ម៉ោងថែមទៀតផង។ ស្មាតវ៉ចនេះអាចប្រើប្រាស់បានជាមួយនឹង Android 11 OS ដែលមានរ៉េមយ៉ាងតិចបំផុត 1.5GB។ បើមើលទៅលើការឌីស្សាញវិញ ស្មាតវ៉ច Samsung Galaxy Watch FE នេះអាចប្រើប្រាស់នៅក្នុងជម្រៅដល់ទៅ 50m (5ATM/IP68)។ ស្មាតវ៉ចថ្មីនេះ មានតួខ្លួនឌីស្សាញចេញពីអាលុយមីញ៉ូម និងទទួលបាននូវវិញ្ញាបនបត្រ MIL-STD-810H ដោយផ្តោតទៅលើភាពធន់ខ្លាំងមែនទែន។
យោងតាមលោក Sudhanshu បាននិយាយថា ស្មាតវ៉ចនេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធតភ្ជាក់ WiFi 802.11 a/b/g/n 2.4 GHz + 5 GHz, Bluetooth 5.0, NFC, GPS ជាដើម។ ជាមួយគ្នានេះ នៅលើស្មាតវ៉ចនេះ ក៏មានការបំពាក់នូវរន្ធ  microphone, speaker រួមជាមួយនិង vibration motor ហើយនិងសិនស័រជាច្រើនទៀតដូចជា Bioelectrical Impedance Analysis, Electrical Cardiac Sensor, Gyroscope, Geomagnetic Sensor, Accelerometer, Barometer, Brightness និង Heart Rate ថែមទៀតផវ៕