ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានថ្មីពី OPPO Find X9 នៅមុនការប្រកាសថ្ងៃ 16 តុលា

ដោយ

Koun Jab Luffy

28 កញ្ញា 2025 02:52 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find X9 Series នៅថ្ងៃទី 16 ខែក្រោយនេះហើយ។ យោងតាមទម្លាយចេញពី Digital Chat Station នៅថ្ងៃនេះ បានបញ្ជាក់ពីលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូន Find X9 5G ថែមទៀតហើយ។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 ដែលជាឈីបថ្មីអាចប្រជែងបានជាមួយនិងឈីប Qualcomm Snapdragon 8 Elite Gen 5 បានថែមទៀតផង។
ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.59 អ៊ីងកញ្ចក់រាបស្មើរប្រភេទ OLED បង្ហាញចេញបាន 1.5K និងមានល្បឿន 120Hz refresh rate។ Find X9 5G ត្រូវបានគេរាយការណ៌ថា មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយសិនស័រSony LYT808 និងគ្រាប់ទីពីរទំហំ 50MP JN5 ultra-wide ខណៈដែលគ្រាប់ទីបីទំហំ 50MPប្រើប្រាស់នូវសិនស័រ LYT600 periscope zoom។ បន្ថែមពីនេះក្រុមហ៊ុនមានបន្ថែមនូវកាមេរ៉ា 2MP True Chroma sensor សម្រាប់ជួយផលិតពណ៌អោយបានស្អាតទៀតផង។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32MP។ កាមេរ៉ាទាំងអស់នេះ គឺមានកាប្រើប្រាស់នូវបច្ចេកវិទ្យា Hasselblad tuning ទំាំងអស់។
Article image
Find X9 ត្រូវបានទម្លាយថា នឹងមានថ្មទំហំ 7,025mAh គាំទ្រកម្លាំងសាក 80W wired charging និង 50W wireless charging។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic fingerprint sensor ល្បឿនលឿនជាងមុន និងចាប់បានច្បាស់ជាងមុនទៀតផង។ សម្រាប់ Software នៅលើស្មាតហ្វូននេះ គឺរត់នៅលើស្បែកកម្មវិធី OPPO ColorOS 16 ផ្អែកលើ Android 16 និងមាន IP69 rating សម្រាប់ការពារទឹក និងធូលីបានទៀតផង។
OPPO ក៏បានបញ្ជាក់បន្ថែមថា Find X9 និង Find X9 Pro គឺនឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ ។ បើតាមរបាយការណ៌ចុងក្រោយនេះ បាននិយាយថា ស្មាតហ្វូននេះ នឹងមកដល់នៅថ្ងៃទី 28 ខែតុលារខាងមុខ។
បែកធ្លាយព័ត៌មានថ្មីពី OPPO Find X9 នៅមុនការប្រកាសថ្ងៃ 16 តុលា