ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានថ្មីរបស់ Asus Zenfone 11 Ultra នៅលើទីផ្សារអឺរ៉ុបដោយមានទាំងតម្លៃទៀតផង

ដោយ

Koun Jab Luffy

09 មីនា 2024 04:07 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Asus ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Zenfone 11 Ultra នៅថ្ងៃទី 14 ខែមីនាខាងមុខនេះហើយ។ សូនជំរាបថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់តៃវ៉ាន់មួយនេះ ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមទម្លាយចេញតាំងពីខែកុម្ភៈកន្លងទៅ ហើយនៅថ្ងៃនេះ គឺបានចាប់ផ្តើមសារជាថ្មីថែមទៀតហើយ។ សម្រាប់ការបែកធ្លាយថ្មីនេះ គឺមានការញ្ជាក់ពីរូបរាងផ្លូវការរបស់ស្មាតហ្វូននេះ ដោយបូករួមទាំងការបញ្ចេញនូវតម្លៃរបស់ស្មាតហ្វូននេះថែមទៀតផង។
សូមបញ្ជាក់ថា ការបែកធ្លាយថ្មីនេះ គឺមានការចែកចាយដោយហាងមួយរបស់ប្រទេសឆែក ដោយមានការបង្ហាញថា ស្មាតហ្វូន Asus 11 Ultra ដែលមានទំហំ 12GB+256GB ហើយនិងដាក់លក់នៅក្នុងតម្លៃ CZK 24,990 ($1,078 ឬ €986។ ចំពោះម៉ូដែលទំហំ 16GB+512GB នឹងមានតម្លៃ CZK 26,490 ($1,143 ឬ €1,045)។
Article image
សូមជំរាបថា កាលពីមុននេះ ក៏មានការទម្លាយបន្ថែមថា ស្មាតហ្វូន Zenfone 11 Ultra នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ល្បឿន 144 Hz LTPO AMOLED display និងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 13MP ultrawide ហើយនិងមានគ្រាប់ទីបីមានទំហំ 32MP telephoto។ នៅលើស្មាតហ្វូននេះ ក្រុមហ៊ុន ASUS ក៏មានការតម្លើងម៉ូនីទ័រ  6-axis Hybrid Gimbal Stabilizer 3.0 ផងដែរ។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ថ្មទំហំ 5,500mAh គាំទ្រដោយបច្ចេកវិទ្យសាកល្បឿនលឿន ហើយក៏មាន wireless charging ផងដែរ។ ស្មាតនេះមានពណ៌ blue និង black។