
យោងតាមការបែកធ្លាយថ្មីមួយនាពេលថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Series អាចនឹងមាន ការផ្លាស់ប្តូរទៅលើកាមេរ៉ាគោល ខណៈដែលស្មាតហ្វូនលំដាប់ Flagship ថ្មីនេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍហើយ ដោយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងឆ្នាំ 2026 ខាងមុខនេះថែមទៀតផង។ ផ្អែកតាមការបែកធ្លាយចេញពីអ្នលទម្លាយDigital Chat Station បានបញ្ចេញនូវនូវព័ត៌មានថ្មីៗទាក់ទងនឹងកាមេរ៉ាគោលរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 series នេះហើយ ដោយបញ្ជាក់ថ នឹងមានការ upgrade ពីលើស្មាតហ្វូន Huawei Pura 80 ទៀតផង។
តាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 គឺត្រួវបានធ្វើតេស្តទៅលើកាមេរ៉ាគោល 1 អ៊ីង ផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា Lens ដែលនឹងត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ គឺជារបស់ SmartSens ឬ OmniVision។ តាមការវិវត្តនៃកាមេរ៉ាថ្មីៗនេះ គឺអាចបញ្ជាក់ថា គឺជាការផ្លាស់ប្តូរដ៏សំខាន់របស់ស្មាតហ្វូន Huawei Pura 90 Series ជាក់ជាមិនខាន ហើយកាមេរ៉ាថ្មីនេះអាចថតរូបភាពបានច្បាស់គុណភាពខ្ពស់។

បន្ថែមពីនេះទៀតនោះ អ្នកទម្លាយរូបនេះ បានបន្តនិយាយថា ក្រុមហ៊ុន Huawei អាចនឹងកែប្រែទៅលើ Zoom Lenses ថ្មីចំនួន 2។ សម្រាប់ Lens របស់មានទំហំ 200MP ខណៈដែល lens មួយទៀត គឺមានទំហំ 50MP។ កាមេរ៉ាទាំងពីរនេះទ្រទ្រង់នូវ 1/1.28 អ៊ីង ហើយនឹងប្រើប្រាស់នៅលើស្មាតហ្វូន 2026 Pura series ផងដែរ។ ក្រៅពីកាមេរ៉ាគោលនិងកាមេរ៉ា Telephoto នេះ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូន Huawei Pura 90 នេះក៏មានការ upgrade ទៅលើកាមេរ៉ា multispectral ផងដែរ។

សូមជំរាបថា ក្រុមហ៊ុន Huawei ក៏មានគម្រោងនៅក្នុងការពង្រឹងទៅលើកាមេរ៉ា Zoom របស់ស្មាតហ្វូន Pura 90 ។ កាមេរ៉ានេះ ក៏អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា continuous optical zoom technology ក្នុងការពង្រឹងទៅលើបទពិសោធន៍នៃ Zoom កាន់តែអស្ចារ្យបំផុត។ កាមេរ៉ារបស់ស្មាតហ្វូននេះ អាចនឹងបំពាក់នូវ RYYB filters ផងដែរ៕
