ស្វែងរកពួកយើង:

បែកធ្លាយរូបភាព Galaxy S25 នៅអនឡាញហើយ!

ដោយ

Koun Jab Luffy

13 កញ្ញា 2024 05:01 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីការទម្លាយចេញនូវរូបភាពគំនូសព្រាងថ្មីរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលមានការបង្ហាញនូវការឌីស្សាញកាន់តែច្បាស់ពីស្មាតហ្វូននេះរួចមក នៅថ្ងៃនេះ មានការបែកធ្លាយរូបភាពដំំបូងរបស់ស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S25 របស់ថែមទៀយហើយ។ រូបភាពថ្មីនេះ ត្រូវបានគេមើលឃើញថា បានទម្លាយចេញដោយ Android Headlines ដែលអ្នកដែលតែងតែបានបញ្ចេញនូវរូបភាពគំនូសព្រាងថ្មីជារបស់ស្មាតហ្វូនជាច្រើនកន្លងមក។
បើមើលទៅលើរូបភាពនេះ គឺបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 គឺមានការឌីស្សាញដូចគ្នាជាមួយនិង Galaxy S24 អញ្ចឹង ដោយគ្រាន់តែផ្លាស់ប្តូរទៅលើស៊ុមជុំវិញនៃសិនស័រកាមេរ៉ាទាំង 3 គ្រាប់តែប៉ុណ្ណោះ។ការឌីស្សាញបែបនេះ គឺត្រូវបានក្រុមហ៊ុន Samsung បានចាប់ផ្តើមពីវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ដែលទើបតែបង្ហាញចេញកាលពីពេលថ្មីៗនេះ។ ស្មាតហ្វូននេះ នឹងមានកែមអេក្រង់តូចជាងគែមអេក្រង់ដែលប្រើប្រាស់នៅលើ Galaxy S24 ដែលមានវត្តមានកន្លងមក។
Article image
សូមជំរាបថា ស្មាតហ្វូន Galaxy S25 ត្រូវបានគេរាយការណ៌ថា នឹងមានទំហំ 146.9 x 70.4 x 7.2mm  ប្រៀបធៀបជាមួយនិងជំនានមុន គឺមានកម្រ៉ាស់ស្តើងជាង ដោយ Galaxy S24 មានទំហំ 147 x 70.6 x 7.6mm។ ការផ្លាស់ប្តូររូបរាងថ្មីរបស់ S25 គឺមិនមានការប៉ះពាល់ដល់ថាមពលថ្មនៅលើស្មាតហ្វូននេះនោះទេ ដោយម៉ូដែលនេះ គឺមានការប្រើប្រាស់ដូចមុនៗដែរ។ សូមជំរាបថា ក្រុមហ៊ុន Samsung បានតម្លើងនូវថាមពលថ្មចាប់់់ពី 3,900mAh នៅលើ Galaxy S23 ទៅទំហំ 4,000mAh មានទំហំ Galaxy S24។ ដូច្នេះ មានការរំពឹងថា នឹងមានការប្រើប្រាស់ថ្មដូចគ្នានេះនៅលើ Galaxy S25 ផងដែរ។
Article image
មកដល់ពេលនេះ គឺមិនទាន់ដឹងថា ក្រុមហ៊ុន Samsung  នឹងប្រើប្រាស់ឈីប Exynos និង Snapdragon នៅឡើយទេ។ ពាក្យចចាមអារ៉ាមថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូននេះ នឹងមានការបោះបង់ចោការប្រើប្រាស់ឈីប Exynos 2500 សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមកប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 chip តែមួយប៉ុណ្ណោះ។