
យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Motorola x Swarvoski Limited Edition Gadgets មានការឌីស្សាញរូបរាងប្រណិតបំផុត។ នៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ ស្មាតហ្វូន Moto Razr 2025 Swarovski Edition ហើយនិងកាសស្តាប់ Moto Buds Loop ពណ៌ថ្មី ក៏មានការបែកធ្លាយផងដែរ។ តាមរយៈនៃព័ត៌មានខាងលើនេះ ក៏មានទម្លាយរូបភាព Renders ស្មាតហ្វូន Edition Flip ថ្មីរបស់ក្រុមហ៊ុន Motorola និងកាសស្តាប់ TWS earbuds នៅលើបណ្តាញសង្គម X ផងដែរ។
បើមើលទៅលើស្មាតហ្វូន Moto Razr 2025 Swarovski Edition នោះ គឺមានភាពប្រណិតខ្លាំងបំផុត ដោយមានការឌីស្សាញជាមួយនឹងការប្រើប្រាស់នូវ Fabric ដ៏ប្រណិត ហើយក៏មានភ្ជាប់មកជាមួយនឹងគ្រាប់គ្រីស្តាល់ Swarovski crystals ជាច្រើននៅលើស្មាតហ្វូននេះថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានដាំត្បូងចំនួន 3 នៅជិតត្រចៀកបត់ Hinge របស់ស្មាតហ្វូននេះផងដែរ។ បើមើលទៅលើ Special Edition ថ្មីនេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Razr 2025 ផងដែរ។

ក្រៅពីស្មាតហ្វូននេះ ក្រុមហ៊ុន Motorola ក៏បានទម្លាយនូវកាសស្តាប់ Moto Buds Loop ជាមួយនឹងពណ៌ French Oak ដែលមានការប្រើប្រាស់នូវ Swarovski crystals ដូចគ្នានេះផងដែរ ប៉ុន្តែកិច្ចសហការនៃ Motorola x Swarovski នេះ គឺការនាំយកនូវអ្វីដែលថ្មីបំផុតជាមួយនឹងពណ៌ដ៏ទាន់សម័យគ្មានគូប្រៀបនោះទេ។ ក្រុមហ៊ុននេះ ក៏ត្រៀមដាក់សម្ពោធជាផ្លូវការណ៌ស្មាតហ្វូននេះនៅថ្ងៃទី 5 ខែសីហាឆ្នាំ 2025 ខាងមុខនេះ ៕
