
នៅពេលនេះ មានព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី vivo V family ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកលថែមទៀតហើយ។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនជំនាន់ថ្មី Vivo V40 និង V40 Pro ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានឆាប់ៗនេះផងដែរ។ យោងតាមការទម្លាយចេញនៅថ្ងៃនេះ គឺមានការចែកចាយនូវរូបភាពគំនូសព្រាងរបស់ស្មាតហ្វូននេះ រួមជាមួយនិងលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញរូបរាងដូចជំនាន់មុន V30 អញ្ចឹង។ មើលទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ាគឺមានទំហំធំ ដោយកាមេរ៉ាគោលរាងដូចជា oval-shaped និងមានអមដោយកាមេរ៉ាតូចៗចំនួនពីរគ្រាប់ ហើយនិងមានភ្ជាប់នូវប្រព័ន្ធ Zeiss ទៀតផង។
គំនូសព្រាងថ្មីនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានពីរពណ៌ គឺ purple និង grey/silver។ សម្រាប់អេក្រង់ខាងមុខ គឺមានគែមកោង ហើយនិងគែមអេក្រង់ជុំវិញកម្រ៉ាស់ស្តើង រួមជាមួយនិងរន្ធអេក្រង់មួយគ្រាប់នៅចំកណ្តាលអេក្រង។ Vivo V40 ត្រូវគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង FHD+ AMOLED បង្ហាញចេញបានទំហំ2400 x 1080 pixels. ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 3 រ៉េម 8GB និងអង្គចងចាំ 256GB។
ស្មាតហ្វូន Vivo V40 នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតមានទំហំ 50MP ultra-wide lens ខណៈដែលកាមេរ៉ាមុខក៏មានទំហំ 50MP ដូចគ្នា។ សម្រាប់ថាមពលថ្មវិញ ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំ 5,500mAh និងមានកម្លាំងសាក 80W fast charging។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ dual-SIM support, Wi-Fi, Bluetooth, NFC, GPS និង USB Type-C port ផងដែរ។
ចំពោះ Software វិញ ស្មាតហ្វូន Vivo V40 ត្រូវគេព្យាករណ៌ថា នឹងរត់នៅលើ Android 14 operating system ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះក៏អាចនឹងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP68 ផងដែរ។
