
យោងតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series នៅខែក្រោយនេះ ជាមួយនឹងការឌីស្សាញរូបរាងថ្មី និងមានការអាប់ដែតទទៅលើ Camera Island ថែមទៀតផង។ សម្រាប់ការបង្ហាញខ្លួនរបស់ iPhone ម៉ូដែល Pro នៅឆ្នាំនេះ ហាក់បីដូចជាមិនមានអ្វីដែលប្លែកខ្លាំងនោះទេ បន្ទាប់មានរូបភាពបែកធ្លាយថ្មីមួយ នៅតែបង្ហាញពីការឌីស្សាញម៉ូឌុល Camera Island ធំដដែល។
គួរបញ្ជាក់ថា កាលពីពេលមុននេះ គឺធ្លាប់មានការបែកធ្លាយជាច្រើន បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល iPhone 17 Pro គឺអាចនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការថ្មី iOS 26 នឹងប្រើប្រាស់នូវអេក្រង់ LCD ជាជាងអេក្រង់ AMOLED ទៀតផង។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនានថ្មី ដែលត្រូវបានគេទម្លាយនៅថ្ងៃនេះ គឺពិតប្លែកខ្លាំងទៅលើទំហំឡែនកាមេរ៉ា។
បើមើលទៅលើរូបភាពជាច្រើន ដែលទម្លាយនៅលើអ៊ីនធឺណិតអោយដឹងថា iPhone 17 Pro នឹងមានការ upgrade ទៅលើកាមេរ៉ាជាមួយនឹងការបង្កើនកាមេរ៉ាមុខពីទំហំ 12MP ទៅកាន់ទំហំ 24MP និងកាមេរ៉ា 5x telephoto ពីទំហំ 12MP ទៅកាន់ទំហំ 48MP ។

បើមើលទៅលើកាមេរ៉ាគោលនៅលើ iPhone 17 Pro គឺមិនមានការផ្លាស់ប្តូរនោះទេ ហើយក៏មិនមានការបង្កើនទៅលើទំហំសិនស័រ ឬកម្រិតភាពច្បាស់នៃ resolution នោះទេ។ ស្មាតហ្វូន iPhone 17 Pro ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប A19 Pro ថ្មីរបស់ក្រុមហ៊ុន Apple ដែលនឹងបង្កើនទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ជាពិសេសទៅលើប្រព័ន្ធត្រជាក់ និងថាមពលថ្មកាន់តែខ្ពស់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះអាចនឹងមានរ៉េមទំហំ 12GB ដែលធំជាងកន្លងមកមានទំហំ 8GB ៕
