ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មី OPPO Find X8 ជាថ្មីម្តងទៀតហើយ!

ដោយ

Koun Jab Luffy

02 កញ្ញា 2024 09:52 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានកន្លងមក បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីត្រកូល OPPO Find X8 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែតុលាខាងមុខនេះហើយ។ រហូតមកទល់ពេលនេះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO Find X8 ត្រូវបានគេទម្លាយចេញហើយក្នុងក៏មានភ្ជាប់ជាមួយនឹងរូបភាពថែមទៀតផង។
ជាមួយនិងរូបភាពដែលគេទម្លាយចេញនៅពេលនេះ គឺបង្ហាញថា ការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានម៉ូឌុលកាមេរ៉ា Camera Island មានទំហំធំនៅផ្នែកខាងក្រោយ។ យើងក៏អាចមើលឃើញនូវ mic/sensors នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះផងដែរ។ ហើយបើមើលទៅលើ case របស់ស្មាតហ្វូននេះ គឺមានរន្ធប្រហោងសម្រាប់ Capture button ដែលស្ថិតនៅខាងស្តាំរបស់ស្មាតហ្វូននេះថែមទៀតផង។
យោងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះ បានទម្លាយថ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 នេះ នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ដូចទៅនឹងម៉ូដែល Pro អញ្ចឹងដែរ។ អេក្រង់នេះ អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.7-អ៊ីងបង្ហាញចេញបានកម្រិត "1.5K" ល្បឿន 120Hz Refresh Rate។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP, និង 50MP ultrawide និងមានការទ្រទ្រង់នូវមុខងារហ៊្សូម 3x periscope zoom។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ  5,600mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 100W wired charging។
Article image
ចំពោះស្មាតហ្វូន OPPO Find X8 Pro គឺមានអេក្រង់គែមកោង curved OLED គាំទ្រជាមួយនឹងបច្ចេកវិទ្យាអេក្រង់ LTPO Technology ទំហំ 6.78 អ៊ីងមានកម្រិតភាពច្បាស់ 1.5K និងមានទំហំ 2760x1264 pixels។ ស្មាតហ្វូន Find X8 Ultra មានអេក្រង់គែមកោង curved OLED LTPO display និងមានទំហំ 6.8 អ៊ីង។ អេក្រង់ស្មាតហ្វូនថ្មីនេះ មានកម្រិតភាពច្បាស់ 3168x1440px នឹងមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE៕