ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មី Pixel 9 Series បង្ហាញពីជម្រើសពណ៌ និងទំហំអេក្រង់ខុសគ្នានៃស្មាតហ្វូនថ្មីនេះ

ដោយ

Koun Jab Luffy

08 សីហា 2024 08:53 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ បើនិយាយពីការបែកធ្លាយព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Pixel 9 Series គឺមិនមានភាពភ្ញាក់ផ្អើលខ្លាំងទៀតដោយសារតែកន្លងមកមានការទម្លាយព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនស៊េរីថ្មីនេះ។
នៅថ្ងៃនេះ តាមការចែករំលែករូបភាពថ្មីរបស់លោក Evan Blass (@evleaks) បានធ្វើការទម្លាយនូវរូបភាពគំនូសព្រាងថ្មីៗរបស់សា្មតហ្វូនជំនាន់ថ្មីនៃ Pixel 9, Pixel 9 Pro និង Pixel 9 Pro XL ថែមទៀតហើយ ដោយលើកនេះ គឺមានការបង្ហាញពីភាពខុសគ្នាមួយចំនួនរបស់ស្មាតហ្វូននេះជាពិសេសទៅលើទំហំអេក្រង់។
Article image
ជាមួយនិងរូបភាពខាងលើនេះ យើងអាចមើលឃើញយ៉ាងច្បាស់ពីទំហំអេក្រង់របស់ Pixel 9 Pro និង 9 Pro XL ដោយនៅលើរូបភាពនេះគឺត្រូវបានគេរំពឹងថា ស្មាតហ្វូនម៉ូដែល Pixel 9 Pro នឹងមានទំហំ 6.34-អ៊ីង OLED display ខណៈដែលម៉ូដែល Pixel 9 Pro XL ត្រូវបានគេព្យាករណ៌ថា នឹងមានអេក្រង់ 6.73-អ៊ីង។ អេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានឌីស្សាញគែមស្តើងដូចគ្នា ហើយនៅលើអេក្រង់នេះ ក៏នឹងមានការបំពាក់នូវកាមេរ៉ាមុខទំហំ 50MP Selfie ផងដែរ។
Article image
បន្ថែមពីនេះរូបភាពខាងលើនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Pixel 9 គឺនឹងមានជម្រើសពណ៌ Rose, Porcelain (white), Green និង Obsidian (black) ខណៈដែល Pixel 9 Pro មានជម្រើសពណ៌ Obsidian, Porcelain, Rose និង Hazel (green)។
Article image
និយាយពីការឌីស្សាញស៊ុមជុំវិញនៅលើស្មាតហ្វូននេះវិញ គឺមានការបង្ហាញថា Pixel 9 នឹងមានស៊ុមអាលុយមីនីញ៉ូម ខណៈដែល Pixel 9 Pro និង Pixel 9 Pro XL មានការឌីស្សាញពីដែកអ៊ីណុក stainless steel finish ដែលមានពន្លឺភ្លឺស្រស់ស្អាតបំផុត។