ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីបង្ហាញពីការប្រៀបធៀបកម្រាស់ iPhone 17 Air ជាមួយ iPhone 16 Plus

ដោយ

Koun Jab Luffy

21 ឧសភា 2025 02:29 រសៀល

អាន 2 នាទី

Article image
ទូរសព្ទ iPhone ម៉ូដែលថ្មី គឺ iPhone 17 Air ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញា ឆ្នាំនេះជាមួយនឹង iPhone 17, iPhone 17 Pro និង iPhone 17 Pro Max ហើយ iPhone 17 Air គឺជាសមាជិកថ្មីចូលមកជំនូសដំណែងម៉ូដែល iPhone 17 Plus។
តាមរយះរូបភាពបែកធ្លាយថ្មី ដែលបញ្ចេញដោយគណនី X ឈ្មោះថា @Majin Bu បានបង្ហាញពីការប្រៀបធៀបគ្នារវាង iPhone 17 Air ជាមួយនឹង iPhone 16 Plus។ iPhone 16 Plus ជាម៉ូដែល iPhone ដែលមានតម្លៃធូរថ្លៃ ប៉ុន្តែ ម៉ូដែលនេះ ហាក់មិនមានទីផ្សារលក់ល្អនោះទេក្នុងរយះពេលជិតមួយឆ្នាំមកនេះ បើធៀបនឹងម៉ូដែលផ្សេង ដូចនេះ Apple គឺមានគម្រោងក្នុងការបញ្ចេញម៉ូដែលថ្មីដើម្បីទាញការចាប់អារម្មសម្រាប់ iPhone ដែលមានតម្លៃធូរថ្លៃរបស់ខ្លួនមកវិញ។
បើតាមរូបភាពដែលបានធ្វើការប្រៀបធៀប iPhone ទាំងពីរម៉ូដែលបានបង្ហាញថា iPhone 17 Air គឺមានកម្រាស់ស្តើងមែនទែនតែម្តងបើធៀបនឹងកម្រាស់ iPhone 16 Plus ដូចនេះ អ្នកដែលចូលចិត្តកាន់ទូរស័ព្ទដែលមានកម្រាស់ស្តើងស្លីម គឺដឹងតែត្រូវចិត្តតែម្តង។ យោងតាមរបាយការណ៍ជាច្រើនបាននិយាយថា iPhone 17 Air គឺមានកម្រាស់ស្តើងត្រឹម 5.5mm ឬក៏ប្រហែល 5.65mm ជាមួយកម្រាស់ដ៏ស្តើងនេះ ប្រភពព័ត៌មានបានបញ្ជាក់ថា iPhone 17 Air អាចនឹងបំពាក់ថ្មដែលមានទំហំត្រឹម 2,800mAh ប៉ុណ្ណោះ  ដែលជាទំហំតូចជាថ្មរបស់ Samsung Galaxy S25 Edge ដែលមានកម្រាស់ស្តើងដូចគ្នា ប៉ុន្តែមានទំហំដល់ 3,900mAh។
Article image
ប៉ុន្តែ មានប្រភពមួយចំនួនបាននិយាយថា Apple នឹងមានការផលិតថ្មបន្ថែម ឬ battery case សម្រាប់ប្រើភ្ជាប់ជំនួយសម្រាប់ iPhone 17 Air ផងដែរ។ iPhone 17 Air នឹងមានទំងន់ស្រាលត្រឹម 145 ក្រាម ធៀបនឹង Galaxy S25 Edge ដែលមានទំងន់ 163 ក្រាម និងមានកាមេរ៉ាក្រោយមួយគ្រាប់ ខណៈ Galaxy S25 Edge មានកាមេរ៉ាក្រោយពីរគ្រាប់។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិផ្សេងៗទៀត ហើយនិងតម្លៃរបស់ iPhone 17 Air មិនទាន់ត្រូវបានបង្ហើបចេញនៅឡើយទេ៕
បែកធ្លាយរូបភាពថ្មីបង្ហាញពីការប្រៀបធៀបកម្រាស់ iPhone 17 Air ជាមួយ iPhone 16 Plus