ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីរបស់ iPhone 16e បង្ហាញរូបរាងជាមួយ iPhone 16

ដោយ

Koun Jab Luffy

30 មករា 2025 08:30 ព្រឹក

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមថ្មីនៅថ្ងៃនេះ បាននិយាយថា iPhone SE 4 របស់ក្រុមហ៊ុន Apple អាចនឹងមានឈ្មោះហៅថា iPhone 16e។ ខណៈមុននេះ មានរបាយការណ៍ជាច្រើន បានទម្លាយអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ នៅពេលនេះ អ្នកទម្លាយនេះ បានបង្ហាញនូវរូបរាងរបស់ iPhone 16e ជាមួយ iPhone 16 ផងដែរ។ សូមជំរាបថា iPhone 16e គឺជាម៉ូដែលមួយដែលស្ថិតក្នុងលំដាប់ថវិការបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន Apple នៅមិនទាន់ទម្លាយជាផ្លូវការនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះទេ។
ប៉ុន្តែបើមើលទៅលើការបែកធ្លាយនៅក្នុងវីដេអូមួយកាលពីដើមសប្តាហ៍នេះ គឺមានការបង្ហាញពីតំរុយរបស់ស្មាតហ្វូននេះហើយ។ ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ Majin Bu បានចែករំលែករូបភាពថ្មីនៃស្មាតហ្វូន iPhone 16e ដាក់ក្បែរស្មាតហ្វូន iPhone 16 តែម្តង។ រូបភាពខាងលើនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់អំពីភាពខុសគ្នានៃស្មាតហ្វូន flagship តម្លៃធូរថ្លៃបំផុត ធៀបជាមួយនឹងស្មាតហ្វូន iPhone លំដាប់ថវិកានោះ។
សម្រាប់ម៉ូដែលថ្មីនេះ គឺមានកាមេរ៉ាមួយគ្រាប់នៅខាងក្រោយ គែមខាងក្រោយមូល និងផ្នែកខាងក្រោយរាបស្មើ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ notch គឺមិនប្រើប្រាស់នូវ Dynamic Island នោះទេ ដែលនេះ មានន័យថា ស្មាតហ្វូននេះ នឹងទទួលបាននូវ Face ID ជាជាងការប្រើប្រាស់នូវ Touch ID ដែលមាននៅលើស្មាតហ្វូន iPhone SE ជំនាន់មុនៗនោះ។
Article image
ស្មាតហ្វូន iPhone 16e របស់ក្រុមហ៊ុន Apple នេះ នឹងមានកម្រាស់ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 16 ហើយវាក៏មានបំពាក់នូវប៊ូតុង  Action button ផងដែរ។ ជាមួយគ្នានេះ ក៏មានការបែកធ្លាយជាច្រើនអំពីអេក្រង់ស្មាតហ្វូននេះដែរ។ ស្មាតហ្វូន iPhone 16e មានអេក្រង់ទំហំ 6.06-អ៊ីង LTPS OLED ជាមួយនឹងល្បឿន 60Hz refresh rate និង FHD+ resolution ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Apple A18 Bionic។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានកាមេរ៉ាខាងក្រោយទំហំ 48MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 24MP ។ ស្មាតហ្វូន iPhone 16e អាចនឹងមានតម្លៃប្រហែលជា 500 ដុល្លារអាមេរិក៕