ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីរបស់ Xiaomi 17 Ultra បង្ហាញអំពីការផ្លាស់ប្តូរដ៏ធំទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ា

ដោយ

Koun Jab Luffy

06 ធ្នូ 2025 08:24 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការលេចចេញនូវរូបភាពដំបូងបំផុតរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នៅលើប្រព័ន្ធអ៊ីនធឺណិតបណ្តើរៗហើយ ដោយរឿងនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីរបស់ស្មាតហ្វូនថ្មីនេះ ដោយបញ្ជាក់ច្បាស់ពីទម្រង់ថ្មីមិនធ្លាប់មាននោះទេ។ បើមើលទៅលើរូបរាងថ្មីនេះ អាចនិយាយបានថា ស្មាតហ្វូនលំដាប់ថ្នាក់ Flagship ថ្មីនេះ គឺមានការផ្លាស់ប្តូរទៅលើជាច្រើន ដើម្បីពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ារបស់ខ្លួន និងការផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុត។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi នេះ គឺបានត្រៀមខ្លួននៅក្នុងការប្រកាសចេញជាផ្លូវការណ៌នៅក្នុងខែនេះហើយ ដូច្នេះសម្រាប់ការបែកធ្លាយថ្មីនេះ គឺជាចំពេលតែម្តងទៅលើអ្វីដែលគ្រោងទុក។ តាមរូបភាពបែកធ្លាយថ្មីនាពេលនេះ បានបង្ហាញអំពីទម្រង់ថ្មីនៃកាមេរ៉របស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra កាន់តែច្បាស់។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ នឹងមានម៉ូឌុលកាមេរ៉ាមូលនៅខាងក្រោយ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន Xiaomi 15 Ultra អញ្ចឹង។
Article image
តាមអ្នកទម្លាយខាងលើនេះ ក៏បង្ហោះនៅលើ Weibo ដែលមានការទម្លាយអំពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន  Xiaomi 17 Ultra នេះ។ នៅលើម៉ូឌុលកាមេរ៉ានេះ គឺបង្ហាញនូវសិនស័រកាមេរ៉ាដ៏ធំមួយនៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូន ខណៈដែលសិនស័រ 2 គ្រាប់បន្ថែមទៀត នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ នឹងមានគែមធ្វើពីលោហធាតុជាមួយនឹងរូបរាងស្លីមក្នុងការប្រើប្រាស់ផងដែរ។ តាមប្រភពកន្លងមក បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រកាសចេញជាផ្លូវការនៅខែនេះហើយ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតនឹងទម្លាយនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕
បែកធ្លាយរូបភាពថ្មីរបស់ Xiaomi 17 Ultra បង្ហាញអំពីការផ្លាស់ប្តូរដ៏ធំទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ា