
មកដល់ពេលនេះ គឺនៅសល់ពេលតែប្រហែលជាមួយខែទៀតប៉ុណ្ណោះ គឺដល់ការប្រកាសជាផ្លូវការណ៌ទៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series របស់ក្រុមហ៊ុន Samsung ហើយ ស្របពេលដែលនៅប៉ុន្មានថ្ងៃមុននេះ មានការលេចចេកនូវបែកធ្លាយជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ នៅថ្ងៃនេះ មានការបែកធ្លាយរូបភាពថ្មីរបស់ស្មាតហ្វូន Galaxy S25+ ទៀតហើយ ត្រូវបានចែកចាយនៅលើអនឡាញ។
រូបភាពថ្មីនេះ គឺមានការទម្លាយនូវភាពលម្អិតនៃគែម bezels ខាងស្តាំរបស់ស្មាតហ្វូននេះ ដែលជាធម្មតានៅទីនេះ គឺសម្រាប់ប៊ូតុង Power និង Volume។ ប៉ុន្តែរូបភាពនេះ ហាក់ដូចជាមានប៊ូតុងមួយទៀត ដែលនេះអាចជា mmWave antenna ផងដែរ។ សម្រាប់ antenna ជាធម្មតាសម្រាប់ពង្រឹងទៅលើការតភ្ជាប់ 5G mmWavey នៅលើស្មាតហ្វូន Galaxy S25 series សម្រាប់បណ្តាញ mobile networks នៅក្នុងសហរដ្ឋអាមេរិក។ បច្ចេកវិទ្យានេះ គឺផ្តល់នូវកម្រិត high-bandwidth, low-latency networks ដែលប្រើប្រាស់នូវរលកសញ្ញា radio frequency signals នៅចន្លោះ 24GHz និង 100Ghz spectrum ដែលនេះ បង្ហាញថា ស្មាតហ្វូន Galaxy S25 series នឹងមានល្បឿនលឿនមែនទែនក្នុងការបញ្ជូនទិន្នន័យ។

សូមជំរាបថា មកដល់ថ្ងៃនេះ មានក្រុមហ៊ុនជាច្រើននៅក្នុងទីផ្សារសកល ក៏បានចាប់ផ្តើមដាក់អោយទ្រទ្រង់ទៅលើ mmWave នៅលើ mobile networks របស់ពួកគេដូចគ្នា ដែលកត្តានេះបានក្លាយជាហេតុផលដែលក្រុមហ៊ុន Samsung ត្រូវធ្វើការដំណើរការទៅលើមុខងារនេះនេះ។ សម្រាប់ស្មាតហ្វូន iPhones របស់ក្រុមហ៊ុន Apple គឺមានការទ្រទ្រង់ទៅលើ mmWave អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

បើមើលទៅលើការវិវត្តថ្មីនេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុន Samsung ហាក់ដូចជាដើរតាមផ្លូវរបស់ក្រុមហ៊ុន Apple និងដកចេញនូវស្លត physical SIM slot ចេញពីស្មាតហ្វូន Galaxy S25 សម្រាប់ទីផ្សាររបស់អាមេរិក។ ឥលូវនេះ គ្រប់ស្មាតហ្វូន iPhone ទាំងអស់របស់ Apple ដូចជា iPhone 14 គឺមានតែ eSIM ប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung ក៏អាចនឹងប្រើប្រាស់នូវប៊ូតុងគ្រប់គ្រងកាមេរ៉ាថ្មីដែលក្រុមហ៊ុន Apple ធ្លាប់បានដាក់អោយមាននៅលើស្មាតហ្វូន iPhone 16 កាលពីឆ្នាំមុននេះផងដែរ ប៉ុន្តែរឿងនេះ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ៕
