ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 14 Ultra ជាមួយនិងជម្រើសពណ៌ខៀវ

ដោយ

Koun Jab Luffy

21 កុម្ភៈ 2024 07:41 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi នឹងប្រកាសចេញនូវស្មាតហ្វូន Xiaomi 14 Ultra នៅក្នុងប្រទេសចិន នាថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ ។ នៅមុនការប្រកាសជាផ្លូវការនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបង្ហាញនូវរូបភាព Poster ជាច្រើន ដែលមានពណ៌ស និងពណ៌ខ្មៅជាដើម។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ស្មាតហ្វូនថ្មីនេះ ក៏មានជម្រើសពណ៌ខៀវនៅក្នុងប្រទេសចិនផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេអំពីរឿងនេះនោះទេ។
នៅក្នុងរូបភាពបែកធ្លាយមួយដែលបង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះ គឺមានការបង្ហាញចេញនូវពណ៌ថ្មីទាំង 3 របស់ស្មាតហ្វូននេះផងដែរ។ នេះគឺជាលើកដំបូងហើយដែលយើងបានឃើញនូវពណ៌ខៀវរបស់ស្មាតហ្វូននេះ។ បើមើលទៅលើពណ៌ស និងពណ៌ខ្មៅរបស់ស្មាតហ្វូន Xiaomi 14 Ultra គឺមានប្រើប្រាស់នូវខ្នងក្រោយដែលឌីស្សាញចេញពីស្បែក leather-textured ខណៈពេលដែលពណ៌ខៀវរបស់ស្មាតហ្វូននេះ គឺមានកញ្ចក់នៅខាងក្រោយ។ ស្មាតហ្វូន 14 Ultra នេះ ក៏មានប្រភេទ titanium version ដ៏ពិសេសផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 Ultra ដែលមានទីតាញ៉ូមនេះ គឺមានទំហំត្រឹមតែ 16GB+1TB។ វាក៏មានទំហំ 12GB+256GB និង 16GB+512GB។ សម្រាប់ទំហំ 16GB+1TB គឺមានតម្លៃប្រហែលជា 7,299 Yuan (~$1,015)។
Article image
នៅក្នុងរបាយការណ៍ជាច្រើននាពេលកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 Ultra ថ្មីនេះ មានអេក្រង់ទំហំ 6.73-អ៊ីង AMOLED panel ជាមួយនឹងកម្រិតកោងបន្តិចប៉ុណ្ណោះ។ បន្ទះអេក្រង់នេះ គឺមានកម្រិតភាពច្បាស់ 2K resolution ល្បឿន120Hz refresh rate និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 រ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage ព្រមទាំងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 រួមជាមួយ HyperOS ថែមទៀត។
Article image
ស្មាតហ្វូន Xiaomi 14 Ultra នេះ មានថាមពលថ្មទំហំ 5,300mAh ជាមួយនឹងកម្លាំងសាក 90W wired និងបច្ចេកវិទ្យាសាក 50W wireless charging។ ស្មាតហ្វូន Xiaomi ថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 32-megapixel និងកាមេរ៉ាខាងក្រោយទំហំ  50-megapixel (LYT-900) + 50-megapixel (IMX8585 ultra-wide) + 50-megapixel (IMX858, 3.2x telephoto) + 50-megapixel (IMX858, 5x periscope) ៕