ស្វែងរកពួកយើង:

បែកធ្លាយរូបភាពបើកប្រអប់ OPPO F27 Pro+ មុនការសម្ពោធជាផ្លូវការនៅថ្ងៃទី 13 ខែមិថុនា

ដោយ

Koun Jab Luffy

07 មិថុនា 2024 08:23 ព្រឹក

អាន 2 នាទី

Article image
OPPO F27 Pro+ គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា នឹងមាន ការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយ។ មុនការប្រកាសចេញជាផ្លូវការណ៌ចូលមកដល់នោះ នៅពេល នេះ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួននៅលើអនឡាញហើយ ដោយមានការបញ្ជាក់ពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន នេះនៅក្នុងវីដេអូបែកធ្លាយផងដែរ នេះបើតាមការបង្ហោះនៅបណ្តាញ X ដោយអ្នកទម្លាយ Sudhanshu Ambhore។
នៅលើវីដេអូនេះ បានបង្ហាញពីការបើកប្រអប់ទៅលើស្មាតហ្វូន OPPO F27 Pro+។ ស្មាតហ្វូននេះ គឺមានប្រើប្រាស់ឆ្នាំងសាក 80W។ និយាយពីការឌីស្សាញវិញ ស្មាតហ្វូននេះមានម៉ូឌុលកាមេរ៉ាក្រោយរាងមូលធំ ហើយនិងមានអេក្រង់កោង។ បន្ថែមពី នេះអ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ពីព័ត៌មានជាច្រើនទៀតផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ AMOLED display គែម កោង ទំហំ 6.7 អ៊ីងបង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿន 120Hz refresh rate។
Article image
ស្មាតហ្វូន OPPO F27 Pro+ ត្រូវគេរំពឹងថា នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 7050 SoC អមដោយរ៉េម LPDDR4X memory និងអង្គចងចាំ UFS 3.1 internal storage។ នៅលើស្មាតហ្វូននេះ គឺនឹងមានកាមេរ៉ាគោលទំហំ 64-Megapixel និងគ្រាប់ទីពីរមានទំហំ 2-Megapixel។ រីឯកាមេរ៉ាមុខទំហំ 8-Megapixel សម្រាប់ការថតរូបសែលហ្វី និង video calls។ និយាយពីថាមពលថ្មវិញ គឺមានទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 67W wired fast charging។
Article image
OPPO F27 Pro+ ដំណើរការនៅលើ Android 14 OS ផ្អែកជាមួយស្បែក ColorOS ហើយស្មាតហ្វូននេះ ក៏អាចនឹងក្លាយជា ម៉ូដែលដំបូងគេនៅប្រទេសឥណ្ឌា ដែលប្រើប្រាស់នូវបច្ចេកវិទ្យា IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។ សូមជំរាបថា កាលពីសប្តាហ៌មុននេះ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើ GeekBench និង Camera FV-5 រួចហើយ គឺមានរ៉េមទំហំ 8GB និងមានមុខងារ EIS នៅលើកាមេរ៉ាមុខថែមទៀតផង។