ស្វែងរកពួកយើង:

បែកធ្លាយរូបភាពផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra មុនការសម្ពោធជាផ្លូវការថ្ងៃ 22 កុម្ភៈ ខាងមុខនេះ

ដោយ

Koun Jab Luffy

18 កុម្ភៈ 2024 04:20 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ជាផ្លូវការហើយថា ខ្លួននឹងមាននការប្រារព្ធព្រឹត្តិការណ៌ធំមួយនៅលើថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ ដើម្បីសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 14 Ultra សម្រាប់ទីផ្សារប្រទេសចិន។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេតនៃការបង្ហាញវត្តមានស្មាតហ្វូននេះហើយ។ បើតាមប្រភពខាងលើនេះ បាននិយាយថា នៅពេលនេះ ក្រុមហ៊ុននេះ បានការមមាញឹកជាខ្លាំងនៅក្នុងការបញ្ចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ។ ស្របពេលជាមួយគ្នានេះ ក៏មានមការបញ្ចេញនូវរូបភាពផ្លូវការរបស់សស្មាតហ្វូននេះថែមទៀតផង។
ដូចអ្វីដែលបានឃើញនៅលើរូបភាពផ្លូវការនេះអញ្ចឹង Xiaomi 14 Ultra គឺមានការឌីស្សាញរូបរាបថ្មី និងមានការអាប់ដែតបន្តិចប្រៀបធៀបជាមួយនិងជំនាន់មុន Xiaomi 13 Ultra។ ប៉ុន្តែទម្រង់នៃស្មាតហ្វូននេះ គឺមិនសូវជាខុសគ្នាខ្លាំងនោះទេ។ នៅលើខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺនៅតែបន្តរក្សាការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយរាងមូលធំដដែល។ ស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់ និងមាន Dual-LED flash ហើយនិងមានការបង្ហាញនូវស្លាកសញ្ញា Lecia branding នៅចំកណ្តាល។
Article image
រូបភាពនេះ ក៏មានការបង្ហាញផ្ទៃខាងមុខរបស់ Xiaomi 14 Ultra ផងដែរ ដោយបង្ហាញថា ស្មាតហ្វូននេះអេក្រង់រាបស្មើរ ដែលខុសគ្នាពីម៉ូដែលមុនៗដែលមានអេក្រង់កោង។ គ្រប់ជ្រុងមានគែមកោងបន្តិច មើលទៅទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូនទាំងពីពណ៌ white/silver និងពណ៌ខ្មៅ របស់ Xiaomi 14 Ultra គឺមានការឌីស្សាញខ្នងក្រោយពីស្បែក។ នៅក្នុងនោះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនដែលមានពណ៌ខៀវ គឺមានខ្នងក្រោយឌីស្សាញពីកញ្ចក់ផងដែរ។ សម្រាប់ម៉ូដែលនេះ ប្រហែលជាមានលក់នៅលើទីផ្សារចិនតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏មានការព្យាករណ៌ថា ស្មាតហ្វូននេះ ក៏អាចនឹងមានម៉ូដែលពិសេស titanium edition ផងដែរ សម្រាប់ទីផ្សារប្រទេសចិន។
Article image
Xiaomi 14 Ultra ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនៅថ្ងៃទី 25 ខែកុម្ភៈ ជាមួយនិងម៉ូដែលស្តង់ដារ Xiaomi 14។ ហើយការបង្ហាញខ្លួននេះ គឺមានតែពណ៌ខ្មៅ និង white/silver variants ប៉ុណ្ណោះសម្រាប់ទីផ្សារក្រៅប្រទេសចិន។ ជាមួយនិងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ ក៏អាចនឹងមានការបង្ហាញវត្តមាន Xiaomi Pad 6S Pro tablet ផងដែរ។
បែកធ្លាយរូបភាពផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra មុនការសម្ពោធជាផ្លូវការថ្ងៃ 22 កុម្ភៈ ខាងមុខនេះ