ស្វែងរកពួកយើង:

បែកធ្លាយរូបភាពអេក្រង់របស់ Vivo X Fold 3 ដោយមានការបង្ហាញជាមួយ Interface លើអេក្រង់ដូចកុំព្យូទ័រ Mac អញ្ចឹង!

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 02:55 រសៀល

អាន 2 នាទី

Article image
vivo ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនដែលមានឈ្មោះថាស X Fold 3 series ហើយ។មួយរយៈចុងក្រោយនេះ ឃើញថា មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយពីស្មាតហ្វូននេះជាច្រើនរូចមកហើយផងដែរ។ យោងតាមការទម្លាយរបស់ Ice Universe នៅពេកនេះ គឺមានបង្ហាញពីភាពអស្ចារ្យដែលមាននៅលើស្មាតហ្វូននេះថែមទៀតហើយ។
អ្នកទម្លាយរូបនេះ បានបង្ហោះរូបភាពរបស់ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 នៅលើគណនី Weibo ដោយមានការបញ្ជាក់ថា គែមអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះពិតជាតូចមែនទែន ក្នុងនោះក៏មានការបង្ហាញអោយឃើញពីរន្ធមួយគ្រាប់ស្ថិតនៅជ្រុងខាងស្តាំផងដែរ។ នៅលើស្មាតហ្វូននេះ គឺមានឌីស្សាញប៊ូតុងសម្លេងនៅខាងស្តាំ និងប៊ូតុង Power នៅខាងឆ្វេង។ នៅលើស្មាតហ្វូននេះ ក៏មានអេក្រង់ខាងក្រៅផងដែរ។
Article image
ខណៈពេលនេះ ក៏មានការបង្ហាញមុខងាត និងចំណុចចាប់អារម្មណ៌មួយចំនួននៅលើអេក្រង់ស្មាតហ្វូន Vivo X Fold 3 នេះផងដែរ។ អ្វីដែលពិសេសនោះ ការបង្ហាញនៅលើអេក្រង់នេះ គឺមានទម្រង់ដូចជា macOS interface អញ្ចឹង។ Ice Universe បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺដំណើរការដោយបានធ្វើការ “remotely control Mac.”។ ជាមួយគ្នានេះ ក៏មានអ្នកបណ្តាញ Weibo មួយទៀត ដែលមានឈ្មោះថា WhyLab, ក៏បានចេញមកបញ្ជាក់ដូចគ្នាថា រូបភាពដែលបែកធ្លាយខាងលើនេះ គឺ Vivo ធ្វើការទៅលើមុខងារ remote Mac control។ មកដល់ពេលនេះមិនទាន់ដឹងថារូបភាពខាងលើកើតឡើងបានដោយវីធីណានោះទេ បើតាមការមើលឃើញនោះ រូបភាពនេះ គឺពិតជាមានការប្រើប្រាស់នូវមុខងារ Mac screen mirroring។
Article image
សូមជំរាបថា បើផ្អែកតាមរបាយការណ៌មុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន vivo នឹងមានការប្រើប្រាស់នូវអេក្រង់ខាងក្នុងរបស់ Samsung Display។ ស្មាតហ្វូន X Fold 3 និង X Fold 3 Pro មានកម្រិតបង្ហាញចេញបានខ្ពស់ដល់ទៅ 2480x2200 pixels ដែលខ្ពស់ជាង X Fold 2 ធ្វើបានទំហំត្រឹមតែ 1916 x 2160) ប៉ុណ្ណោ។ ហើយសម្រាប់អេក្រង់ខាងក្រៅក៏ត្រូវបានគេនិយាយថា គឺមានទំហំ 2748x1172pixels ខ្ពស់ជាង Fold 2 មានទំហំ 1080 x 2520 pixels ។ អ្នកទម្លាយរូបនេះបន្តថា ក្រុមហ៊ុននេះ នឹងមានការប្រើប្រាស់នូវកញ្ចក់ fiberglass material នៅលើស្មាតហ្វូនរបស់ខ្លួន។ X Fold 3 អាចនឹងមានថ្មទំហំ 5,600mAh។
បែកធ្លាយរូបភាពអេក្រង់របស់ Vivo X Fold 3 ដោយមានការបង្ហាញជាមួយ Interface លើអេក្រង់ដូចកុំព្យូទ័រ Mac អញ្ចឹង!