ស្វែងរកពួកយើង:

បែកធ្លាយរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 មុនការសម្ពោធជាផ្លូវការណ៌

ដោយ

Koun Jab Luffy

27 កញ្ញា 2024 09:06 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មី បាននិយាយថា ការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Vivo X200 Series នឹងមកដល់ឆាប់ៗនេះហើយ។ ថ្មីៗនេះ លោក Han Boxiao ដែលជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo Communication Technology Co., Ltd. ក៏ទើបតែបង្ហាញនូវការឌីស្សាញនៃរូបរាងរបស់ស្មាតហ្វូន Flagship ម៉ូដែល vivo X200 Pro Mini ផងដែរ។ នៅថ្ងៃនេះ លោក បានបន្តបញ្ចេញនូវរូបរាងផ្លូវការណ៌របស់ស្មាតហ្វូន vivo X200 ថែមទៀតហើយ។
បើតាមការបញ្ជាក់កន្លងកគឺបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 series នេះ នឹងមានច្រើនម៉ូដែល រួមមានដូចជា vivo X200, X200 Pro, X200 Pro Mini និង vivo X200 Ultra។ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា នឹងមានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra នៅដើមឆ្នាំ 2025 នេះហើយ។ បើមើលទៅលើស្មាតហ្វូន vivo X200 នេះ មានពណ៌យ៉ាងទាក់ទាញ ហើយផ្នែកខាងក្រោយរបស់វាមានការប្រើប្រាស់នូវ “ocean wave” effect ថែមទៀតផង។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន vivo ក៏ធ្លាប់បានសាកល្បងនូវការឌីស្សាញកាន់តែពិសេសនៅលើស្មាតហ្វូន vivo Y100 ដូចជាបច្ចេកវិទ្យា  “Color Changing” technology ដែលអាចដូរពណ៌បានទៅលើផ្នែកខាងក្រោយនៅពេលដែលប៉ះទៅលើពន្លឺថ្ងៃ ឬពន្លឺ UV ផងដែរ។ ស្មាតហ្វូន vivo X200 នេះ គឺមានគែមមូល ហើយបើមើលទៅលើស្មាតហ្វូន vivo X200 Pro Mini គឺមានជ្រុងរាបស្មើ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងឡូហ្គោ ZEISS logo ទៀតផង។
បើតាមពាក្យចចាមអារ៉ាមជាច្រើននៅមុននេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 50MP (IMX921, 1/1.56″) គ្រាប់ទីពីរមានទំហំ 50MP Samsung JN1 ultrawide lens ហើយនិងំគ្រាប់ទីបីមានទំហំ 50MP ឡែន 70mm ហ៊្សូម 3x periscope telephoto lens។ ស្មាតហ្វូនជំនាន់ថ្មី vivo X200 នេះ នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9400 រ៉េមទំហំ 16GB និងថាមពលថ្មទំហំ 5,500mAh។ ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុន vivo បានប្រកាសថា ខ្លួននឹងបង្ហាញនូវផលិតផលថ្មីនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 14 ខែតុលាខាងមុខនេះ៕
បែកធ្លាយរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 មុនការសម្ពោធជាផ្លូវការណ៌