
ក្រុមហ៊ុន Honor ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិន ដែលស្មាតហ្វូននេះ មានដូចជា Honor 400 series, Honor GT Pro និងស្មាតហ្វូនបត់បានជាច្រើនទៀតដូចជា Magic V4 និងMagic V2 Flip។ ថ្មីៗនេះ បើតាមអ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Magic V4 នៅក្នុងការបង្ហោះនៅលើ Weibo ផងដែរ។ ពេលនេះ វាក៏មានការទម្លាយព័ត៌មានថ្មីអំពីស្មាតហ្វូនបត់បាន Magic V2 Flip។
ស្មាតហ្វូន Honor Magic V2 Flip
តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic V2 Flip នេះ នឹងមានអេក្រង់ LTPO panel ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3។ ការបែកធ្លាយខាងលើនេះ នៅមិនទាន់ទម្លាយព័ត៌មានបន្ថែមទៀតរបស់ស្មាតហ្វូននេះទេ។ បើមើលទៅលើស្មាតហ្វូន Honor Magic V Flip កាលពីឆ្នាំមុននេះ គឺមានអេក្រង់ទំហំ 6.8-អ៊ីង foldable LTPO OLED display និងដំណើរការនៅលើបន្ទះឈីប Snapdragon 8+ Gen 1។

ស្មាតហ្វូន Honor Magic V4
សូមជំរាប ការបែកធ្លាយខាងលើនេះ ក៏មានការបន្ថែមថា ស្មាតហ្វូន Honor Magic V4 ដែលជាស្មាតហ្វូនអេក្រង់បត់បានថ្មី របស់ក្រុមហ៊ុននេះ គឺនឹងមានអេក្រង់បត់បានខាងក្នុងទំហំ LTPO internal foldable display ដែលអាចនឹងមានទំហំ 8 អ៊ីង។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ មានសិនស័រស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite។

ស្មាតហ្វូនថ្មីនេះ នឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន OPPO Find N5 ដែលនឹងបំពាក់នូវបន្ទះឈីប 7-core version Snapdragon 8 Elite នៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូន Magic V4 នឹងបំពាក់នូវបន្ទះឈីប 8-core version។ ស្មាតហ្វូន Magic V4 នេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ជាមួយនឹងកាមេរ៉ា Telephoto។ ស្មាតហ្វូន Magic V4 នេះ នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន Magic V3 ដែលមានកម្រាស់ 9.2mm ស្មាតហ្វូនបត់បាននេះ នឹងបង្ហាញខ្លួននៅក្នុងខែមិថុនានេះ៕
