ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិ Redmi K80 Ultra បញ្ជាក់ថា មានថាមពលថ្មធំជាងមុនផងដែរ!

ដោយ

Koun Jab Luffy

09 មករា 2025 11:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Redmi ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញនូវស្មាតហ្វូន Redmi K80 និង K80 Pro នៅក្នុងទីផ្សារប្រទេសចិន ហើយនឹងមានការដាក់លក់ជាផ្លូវការណ៌ផងដែរ។ នៅពេលនេះ មានដំណឹងថា ក្រុមហ៊ុននេះ បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីមួយទៀតនៅក្នុងត្រកូលស្មាតហ្វូន K80 Series នោះ ដែលមានឈ្មោះថា Redmi K80 Ultra នៅឆ្នាំនេះថែមទៀតហើយ។ ជាមួយគ្នានេះ បើមើលនៅក្នុងការបង្ហោះចេញពីអ្នកទម្លាយ Digital Chat Station នៅលើ Weibo ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន K80 Ultra នៅមុនការប្រកាសជាផ្លូវការផងដែរ។
គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុន Redmi បង្ហាញនូវស្មាតហ្វូន Redmi K70 Ultra ដែលមានបន្ទះឈីប Dimensity 9300 Plus នៅក្នុងខែកក្កដាឆ្នាំ 2024 នេះ។ ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំនេះ។ ខណៈដែលអ្នកទម្លាយនេះ នៅមិនទាន់បានបង្ហាញនូវឈ្មោះរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នៅ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី K80 Ultra ឆាប់ៗនេះផងដែរ។
Article image
នៅក្នុងការបែកធ្លាយចេញពី Digital Chat Station នោះ មានការបង្ហាញនូវគំរូរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Ultra ដែលមានអេក្រង់ OLED រាបស្មើជាមួយនឹងគែម bezels ស្តើងនៅជ្រុងទាំង 4។ ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ 1.5K resolution និងសិនស័រ ultrasonic fingerprint sensor។ ស្មាតហ្វូនថ្មីនេះ នឹងមានគែមធ្វើពីលោហធាតុ និង IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូន K80 Ultra នេះ នឹងមានបន្ទះឈីប Dimensity 9400 Plus និងថាមពលថ្មទំហំ 6,500mAh បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះគឺមានទំហំថ្មត្រឹមតែ 5,500mAh ប៉ុណ្ណោះ។
Article image
ការបែកធ្លាយមួយទៀតចេញពីប្រភពដដែលនេះ បានទម្លាយថា ក្រុមហ៊ុន iQOO, Realme និង OnePlus មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនជាច្រើនបំពាក់នូវបន្ទះឈីប Dimensity 9400 Plus នៅពាក់កណ្តាលឆ្នាំ 2025 នេះដែលមានដូចជា iQOO Neo 10S Pro, Realme Neo 7 Pro និង OnePlus Ace 5s ។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ ក្រុមហ៊ុន Realme និង OnePlus នឹងបញ្ចេញនូវស្មាតហ្វូនដែលមានកម្រិតភាពច្បាស់ 1.5K resolution OLED panel គែមធ្វើពីលោហធាតុ និងថាមពលថ្មទំហំ7,000mAh+។ ស្មាតហ្វូន iQOO Neo 10S Pro អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប D9400+ នេះ៕