ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិ និងរូបភាពជាច្រើនរបស់ Infinix GT 20 Pro មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 2 ខែឧសភាខាងមុខនេះ

ដោយ

Koun Jab Luffy

26 មេសា 2024 08:58 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Infinix បញ្ជាក់ថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូនលេងហ្គេមជំនាន់ថ្មី Infinix GT 20 Pro ដែលម៉ូដែលនេះ ស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនថ្នាក់កណ្តាល នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី 2 ខែឧសភាខាងមុខនេះ។ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ស្មាតហ្វូននេះ ក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតផងដែរ នៅក្នុងនោះមានដូចជា មជ្ឈឹមបូព៌ា និងប្រទេសជាច្រើនទៀតនៅអាស៊ាន ដែលមានប្រទេសឥណ្ឌាផងដែរ។ នៅមុនការប្រកាសជាផ្លូវការនេះ លក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូន GT 20 Pro ក៏មានការបែកធ្លាយជាមួយនឹងរូបភាព Render ជាច្រើនទៀតផង។
ស្មាតហ្វូន Infinix GT 20 Pro នេះ មានជម្រើស 3 ពណ៌រួមមានដូចជា ពណ៌ Mecha Silver, Mecha Blue និង Mecha Orange។ បើមើលទៅលើរូបភាពផ្លូវការរបស់ស្មាតហ្វូននេះ គឺបានបញ្ជាក់ថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានទម្រង់ C ហើយនិងមានភ្លើង RGB Lighting ថែមទៀតផវ។ ស្មាតហ្វូន Infinix GT 20 Pro នេះ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED FHD+ គាំទ្រជាមួយនឹងកម្រិតល្បឿន 144Hz refresh rate ហើយនិងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប Pixelworks X5 Turbo visual processor និងឧបាល័រ JBL dual speakers ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះ មានការបំពាក់នូវបច្ចេកវិទ្យា IP54 សម្រាប់ការពារធូលី និងទឹកបានយ៉ាងល្អ។ ស្មាតហ្វូននេះ មានវិមាត្រ 164x75x8.15mm។ ស្មាតហ្វូន GT 20 Pro នឹងមានបន្ទះឈីប Dimensity 8200 Ultimate និងមានរ៉េមទំហំ 2 ទំហំគឺ 8GB និង 12GB ហើយនិងមានម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh គាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន  45W fast charging។
Article image
ស្មាតហ្វូន GT20 Pro នេះ នឹងដំណើរការនូវ Android 14 ជាមួយនឹង Infinix’s XOS 14 UI។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងមានកាមេរ៉ាគោលទំហំ 108-Megapixel មានមុខងារ OIS និងពីរគ្រាប់ទៀតមានកាមេរ៉ាទំហំ 2-Megapixel។ ស្មាតហ្វូន Infinix GT 20 Pro នេះ ដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ី មានតម្លៃ 1,299 MYR ប្រហែលជា  $270 ឬ Rs 22,640 ៕