ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិនៅលើ Honor Magic 7 Pro មុនការប្រកាសជាផ្លូវការនៅខែវិច្ឆិកាខាងមុខនេះ

ដោយ

Koun Jab Luffy

26 សីហា 2024 09:43 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះមានរបាយការណ៍ជាច្រើនបានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 Pro នេះ នឹងមានការបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។ ដូចទៅនឹងស្មាតហ្វូន Magic 6 series អញ្ចឹង សម្រាប់ស្មាតហ្វូន Magic 7 Series នាពេលខាងមុខនេះ នឹងមានម៉ូដែល Magic 7, Magic 7 Pro, Magic 7 Ultimate និង Magic 7 RSR Porsche Design។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយអំពីព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូន Magic 7 Pro នេះហើយ។
ថ្មីៗនេះ អ្នកទម្លាយរូបនេះ ក៏បានបង្ហាញនូវរូបភាព render ថ្មីដែលមានការបង្ហាញនូវការឌីស្សាញរូបរាងខាងក្រោយរបស់ស្មាតហ្វូននេះទៀតផង។ រូបភាពនេះ ក៏ត្រូវបានគេទម្លាយនៅលើបណ្តាញសង្គមរបស់ចិន ដែលថែមទាំងមានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូន Honor Magic 7 Pro នេះ មានអេក្រង់ទំហំ 6.82-អ៊ីង បង្ហាញចេញបានកម្រិត 2K dual-layer OLED display និងមានការឌីស្សាញជាមួយនឹងអេក្រង់គែមកោង ហើយនិងល្បឿន 120Hz refresh rate។ អេក្រង់នេះ គឺមានការគាំទ្រនូវបច្ចេកវិទ្យា 8T LTPO Technology ហើយនិងមានការការពារដោយកញ្ចក់ Kunlun Glass ជំនាន់ថ្មីសម្រាប់ការពង្រឹងទៅលើគុណភាពកាន់តែមានភាពរឹងមាំទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 4, UFS 4.0 storage និង LPDDR5X RAM។
បើមើលទៅលើគុណភាពនៃការផលិតរូបភាពវិញ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាខាងមុខទំហំ 50MP គាំទ្រជាមួយនឹងមុខងារ 3D Depth-Sensing។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP (OmniVision OV50H) ហើយនិងគ្រាប់ទីពីរមានទំហំ 50MP ultra-wide-angle និងទីបីមានទំហំ 50MP Periscope Telephoto lens IMX882 ឬ 200-megapixel Samsung HP3 sensor technology។
ស្មាតហ្វូនជំនាន់ថ្មី Magic 7 Pro នេះ គឺមានថាមពលថ្មទំហំ 5,800mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យា Qinghai Lake battery technology ជំនាន់ទី 3 ហើយនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 100W wired charging និង 66W wireless charging ដែលធានាទៅលើការសាកថ្មបានលឿន។
បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មាន IP68/69 សម្រាប់ការពារការជ្រាបទឹកថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic fingerprint និង 2D face recognition និង Honor’s enhanced eye protection 3.0។ បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មី Magic 7 Pro នេះគឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា satellite communication និងមាន C1+ RF chip, E1 efficiency chip និង x-axis linear motor ផងដែរ៕
បែកធ្លាយលក្ខណៈសម្បត្តិនៅលើ Honor Magic 7 Pro មុនការប្រកាសជាផ្លូវការនៅខែវិច្ឆិកាខាងមុខនេះ