ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិរបស់បន្ទះឈីប Dimensity 9400 មុនការប្រកាសជាផ្លូវការណ៌

ដោយ

Koun Jab Luffy

05 តុលា 2024 09:01 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ លក្ខណៈសម្បត្តិជាច្រើននៃបន្ទះឈីប MediaTek Dimensity 9400 ត្រូវបែកធ្លាយនៅលើអនឡាញហើយ ដែលព័ត៌មាននេះ ត្រូវបានចែកចាយដោយអ្នកទម្លាយ Digital Chat Station (DCS)។ ការបែកធ្លាយថ្មីមួយទម្លាយនូវ CPU និង GPU architecture របស់បន្ទះឈីបថ្មីនេះផងដែរ។ យោងតាមការបញ្ជាក់របស់ DCS បានអោយដឹងថា បន្ទះឈីប Dimensity 9400 នេះនឹងមានបំពាក់នូវ Single Prime Core, Cortex-X925 ដែលមានល្បឿន 3.62 GHz ដែលមានការបង្កើនពី 3.25 GHz នៅលើ Cortex-X4 core ជំនាន់មុននេះ។
ការបែកធ្លាយនេះ បានបន្ថែមទៀតថា សម្រាប់ 3 Cortex-X4 cores នឹងមានល្បឿន 2.80 GHz clock speed ដូចទៅនឹងបន្ទះឈីប Dimensity 9300 អញ្ចឹងដែរ។ នៅក្នុងរបាយការណ៍មុននេះ បានបញ្ជាក់ថា បន្ទះឈីប SoC ថ្មីនេះ នឹងប្រើប្រាស់នូវអង្គគណនា Cortex-A725 Cores ហើយសម្រាប់ Dimensity 9400 នឹងបំពាក់នូវ Cortex-A720 cores ចេញពីម៉ូឌែលជំនាន់មុននេះ។ ប្រសិនបើនេះ គឺជាការពិតនោះ ល្បឿននៃ Core Clock នេះគឺមានកម្រិត 2.0GHz ។
Article image
បន្ទះឈីប Dimensity 9400 នេះ នឹងប្រើប្រាស់នូវ 4nm របស់ក្រុមហ៊ុន TSMC ដែលដំណើរការថ្មីនេះ នឹងជួយបង្កើនល្បឿន និងប្រសិទ្ធិភាពផងដែរ។ នៅលើបន្ទះឈីបអាចនឹងគ្រប់គ្រងទៅលើការងារ AI Tasks ជាច្រើនបានយ៉ាងសម្បូរបែប។ បន្ទះឈីប MediaTek Dimensity 9400 នេះ នឹងមានបំពាក់នូវមេម៉ូរី LPDDR5X របស់ក្រុមហ៊ុន Samsung មុនគេនៅក្នុងឧស្សាហកម្មនេះ។ នេះគឺជាម៉េមូរីលឿនបំផុតរបស់ពិភពលោកដែលមានល្បឿននៃការផ្ទេរទិន្នន័យបានលឿនដល់ទៅ 10.7Gbps ហើយវាក៏អាចដំណើរការនូវមុខងារ AI សម្រាប់ការងារជាច្រើនដូចជា voice-to-text ជាដើម៕
បែកធ្លាយលក្ខណៈសម្បត្តិរបស់បន្ទះឈីប Dimensity 9400 មុនការប្រកាសជាផ្លូវការណ៌