ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិស្មាតហ្វូន Redmi 14C មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 31 ខែសីហា

ដោយ

Koun Jab Luffy

24 សីហា 2024 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Redmi ទើបតែជូននដំណឹងពីការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថវិកាមួយទៀតម៉ូដែល Redmi 14C។ ស្មាតហ្វូនថ្មីនេះ គឺនឹងបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី 31 ខែសីហាខាងមុខនេះហើយ។ នៅមុនការប្រកាសជាផ្លូវការណ៌ស្មាតហ្វូននេះ នៅពេលនេះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយនៅលើហាងលក់រាយនៅក្នុងប្រទេសវៀតណាមផងដែរ។
បើតាមការការទម្លាយខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Redmi 14C មានការឌីស្សាញនូវម៉ូឌុលកាមេរ៉ាក្រោយធំ ដែលប្លែកពីស្មាតហ្វូនជំនាន់មុននេះ។ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP, Depth sensor និងភ្លើង LED Flash មួយគ្រាប់។ ស្មាតហ្វូនជំនាន់ថ្មី Redmi 14C នេះ ក៏មានពណ៌បៃតង និងពណ៌ខ្មៅផងដែរ។ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 6.88-អ៊ីង LCD display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ HD+ resolution និងមានល្បឿន 90Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5,160mAh និងបច្ចេកវិទ្យាសាកថ្មលឿន 18W។
Article image
ជាមួយនិងរូបភាពខាងលើនេះ បង្ហាញថា ស្មាតហ្វូន Redmi 14C នេះ មានពណ៌ខៀវយ៉ាងទាក់ទាញ និងប្រណិតមែនទែន ប៉ុន្តែនេះគឺជាស្មាតហ្វូនលំដាប់ថវិកាប៉ុណ្ណោះ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ់ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប  MediaTek Helio G91 Ultra។ ស្មាតហ្វូន Redmi 14C មានទំហំ 4GB/128GB និង 8GB/128GB។ ស្មាតហ្វូន Redmi 14C នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 31 ខែសីហាខាងមុខនេះ៕
បែកធ្លាយលក្ខណៈសម្បត្តិស្មាតហ្វូន Redmi 14C មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 31 ខែសីហា