ស្វែងរកពួកយើង:

បែកធ្លាយវីដេអូថ្មី បង្ហាញថាខ្នងក្រោយ iQOO 15 នឹងអាចប្តូរពណ៌បាន

ដោយ

Koun Jab Luffy

18 កញ្ញា 2025 09:39 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ ស្មាតហ្វូនជំនាន់ថ្មី iQOO 15 ត្រូវបានគេទម្លាយចេញនូវរូបភាពថ្មី ដែលមានខ្នងក្រោយមានជម្រើសពីរពណ៌គឺមានពណ៌ប្រផេះ លាយគ្នាជាមួយពណ៌ផ្កាឈូក ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ថា ពណ៌នោះឌីស្សាញមកស្រាប់នៅលើស្មាតហ្វូននេះនៅឡើយទេ។ នៅថ្ងៃនេះមានការបញ្ជាក់ជាថ្មីហើយ តាមរយៈវីដេអូថ្មីមួយនេះ បានបង្ហាញថា ខ្នងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺនឹងពណ៌ដែលអាចធ្វើការផ្លាស់ប្តូរបាន។ ដូចអ្វីដែលបានបង្ហាញចឹង ខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមានការផ្លាស់ប្តូរពណ៌ទៅតាមទម្រង់នៃកាន់ ដោយអាចប្តូរពីទឹកប្រាក់ទៅជាពណ៌ផ្កាឈូក។
សូមជំរាបថា iQOO 15 នឹងមានការបង្ហាញវត្តមានជាផ្លូវការណ៌នៅចុងខែនេះហើយ ដោយមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលនឹងមានការប្រកាសចេញនៅក្នុងព្រឹត្តិការណ៌ Qualcomm Annual Summit នៅថ្ងៃទី 23 ខែកញ្ញាដល់ថ្ងទី 25 ខែកញ្ញានេះហើយ។ គួរបញ្ជាក់ថា កន្លងមកមានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរ ទំហំ 6.85 អ៊ីងQHD OLED display គាំទ្រដោយកញ្ចក់របស់ Samsung មានកម្រិតពន្លៃ 6,000 nits និងអាចទម្លាក់មកត្រឹម 1 nit បានទៀតផង។ ជាមួយគ្នានេះក៏មានការរំពឹងថា អេក្រង់នេះ ក៏នឹងមានការពង្រីកទៅលើ refresh rate ខ្ពស់ និងមានសិនស័រស្កែនម្រាមដៃ Ultrasonic fingerprint ទៀតផង។
Article image
iQOO 15 នឹងដំណើរការនៅលើស្បែក OriginOS នឹងមានថ្មទំហំចន្លោះពី 7,000mAh និង 8,000mAh ហើយនឹងមានការគាសំទ្រដោយកម្លាំសាក 100W fast charging។ និយាយពីកាមេរ៉ាវិញ នៅលើស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ  1/1.5” និងគ្រាប់ទីពីរទំហំ 50MP telephoto។