ស្វែងរកពួកយើង:

បែកធ្លាយវីដេអូផ្សព្វផ្សាយ Samsung Galaxy Tab S10 បង្ហាញពី AI ភាពធន់ និងមានកម្លាំងខ្លាំង

ដោយ

Koun Jab Luffy

26 កញ្ញា 2024 11:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
ខណៈដែលការបង្ហាញវត្តមាន Samsung Galaxy Tab S10 Series នឹងមកដល់នាពេលឆាប់ៗនេះនោះ នៅពេលនេះ មានទម្លាយចេញនូវព័ត៌មានថ្មីៗបន្ថែមទៀតពីថេប្លេតនេះថែមទៀតហើយ។ នៅពេលនេះ ក្រៅពីតម្លៃរបស់ Galaxy Tab S10 និង Galaxy S24 FE រួចមក មានការបែកធ្លាយវីដេអូផ្សព្វផ្សាយ Samsung Galaxy Tab S10 ថ្មីទៀត ដោយនៅក្នុងវីដេអូនេះ គឺមានការបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា AI ជាច្រើនរួមមានដូចជា Circle to Search (with the S Pen, of course), AI image generation ផ្អែកតាម S Pen រួមជាមួយនិងប៊ូតុង AI នៅលើក្តាចុច keyboard cover ជាដើម។
ថេប្លេតជំនាន់ថ្មី Galaxy Tab S10 នេះ គឺមានការការពារដោយបច្ចេកវិទ្យាការពារទឹក ហើយនិងមានការទ្រទ្រង់ជាមួយនិងមុខងារចែកអេក្រង់ ដែលមើលដូចជាយើងកំពុងតែប្រើប្រាស់នៅលើ Windows PC ឬ Laptop អញ្ចឹងដែរ។
Article image
Article image
Article image
Galaxy Tab S10+ ត្រូវបានគេទម្លាយថា នឹងមានតម្លៃចាប់ពី $1,000 សម្រាប់ទំហំ 256GB (Wi-Fi slate) និង Tab S10 Ultra តម្លៃ $1,200 (Wi-Fi) ដែលមានទំហំ 256GB ដូចគ្នា។ នៅក្នុងឆ្នាំនេះ ក៏នឹងមានម៉ូដែល 5G ផងដែរ ប៉ុន្តែមិនទាន់មានការទម្លាយចេញនៅតម្លៃច្បាស់លាស់នៅឡើយទេ។
Article image
មកដល់ថ្ងៃនេះ បើទោះបីជាមានការចែកចាយនូវព័ត៌មានជាច្រើនរួចហើយក៏ដោយ ក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទាក់ទងជាមួយនិងថេប្លេតនេះនៅឡើយទេ។ ប៉ុន្តែបើតាមការទម្លាយចេញថ្មីៗនេះបាននិយាយថា Galaxy Tab S10 Series និង Galaxy S24 FE នឹងមានការប្រកាសចេញនៅថ្ងៃទី 3 ខែតុលាខាងមុខនេះហើយ។