
យោងតាមពាក្យចចាមអារ៉ាមថ្មីនៅថ្ងៃនេះបានទម្លាយថាក្រុមហ៊ុន HMD បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយដោយមានភ្ជាប់ជាមួយនិងឈ្មោះកូដថា Lord Chaos ពិតជាទាក់ទាញខ្លាំងទៀតផង។ស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគេនិយាយថានឹងមានអេក្រង់ OLED display ល្បឿន 144Hz refresh rate ហើយថែមទាំងមានការទ្រទ្រង់ដោយបច្ចេកវិទ្យា HDR10+ ថែមទៀតផង។
ការបែកធ្លាយខាងលើនេះថែមទាំងបាននិយាយទៀតថាស្មាតហ្វូនជំនាន់ថ្មីដែលគ្រោងនឹងមានវត្តមាននៅពេលាងមុខនេះគឺនឹងមានការប្រើប្រាស់នូបបន្ទះឈីប Qualcomm Snapdragon 7 Gen 4 SoC រ៉េមទំហំ 12GB និងអង្គចងចាំប្រភេទ UFS 3.1 storage។ចំពោះប្រព័ន្ធថតរូបវិញនៅលើស្មាតហ្វូននេះគឺមានកាមេរ៉ាក្រោយទំហំ 108MP។ស្មាតហ្វូនដែលមានឈ្មោះថា Lord Chaos នេះនឹងរត់នៅលើ Android 16។

ស្មាតហ្វូនថ្មីនេះមានថាមពលថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 65W wired charging និងបច្ចេកវិទ្យសាក Qi2 wireless charging។
