ស្វែងរកពួកយើង:

Loading Ad...

បែកធ្លាយស្មាតហ្វូនអេក្រង់បត់បាន Google Pixel 11 Pro Fold ជាមួយនិងជម្រើសពណ៌ថ្មីបៃតងខ្ចី Pine Shade

ដោយ

ជុំ ប៉េងលីន

13 កក្កដា 2026 01:13 រសៀល

អាន 2 នាទី

Article image

យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា Google អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន Pixel 11 Pro Fold ជាមួយនិងស្មាតហ្វូន Pixel 11 Series នៅក្នុងព្រឹត្តិការណ៌ Google event នាថ្ងៃទី 12 ខែសីហាងខាងមុខនេះហើយ។ នៅថ្ងៃនេះ មុនការដាក់សម្ពោធជាផ្លូវការណ៌មកដល់ ការបែកធ្លាយថ្មីមួយបានបង្ហើបពីលក្ខណៈពិសេសរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះថែមទៀតហើយ។ 

នៅក្នុងការបែកធ្លាយនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងជម្រើសពណ៌ថ្មីបន្ថែមទៀត ដោយលើកនេះមានការទម្លាយថា ស្មាតហ្វូន Pixel 11 Pro Fold នេះ នឹងមានជម្រើសពណ៌ Pine ដែលមានការលាយបញ្ចូលគ្នាជាមួយពណ៌ថ្មី មើលទៅដូចជាបៃតងខ្ចី ហើយបើមើលទៅលើរូបភាពនេះ គឺថែមទាំងមានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានស៊ុមជុំវិញឌីស្សាញចេញពីពណ៌មាសស្រាល នៅលើស៊ុមម៉ូឌុលកាមេរ៉ាទៀតផង។ គួរបញ្ជាក់ថា នៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូននេះ មានចំនួន 2 និង LED flash ហើយនឹង microphone។

Article image
ថ្មីៗនេះ ក៏មានការបញ្ចេញនូវការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Pixel 11 Pro Fold ជាមួយនិងជម្រើសពណ៌ខ្មៅផងដែរ។ ប្រភពខាងលើនេះបានបន្តថា ជាមួយនិងវត្តមានរបស់ម៉ូដែលថ្មីនេះ គឺក្រុមហ៊ុន Google អាចនឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Tensor G6 នឹងមានថ្មទំហំ 4,800mAh ហើយស្មាតហ្វូននេះ ក៏នឹងមានកម្រ៉ាស់ស្តើងជាង Pixel 10 Pro Fold ខណៈដែលអេក្រង់ កាមេរ៉ាគោល រួមនិងមុខងារមួយចំនួនទៀត គឺដូចគ្នា។