ស្វែងរកពួកយើង:

បែកធ្លាយអេក្រង់ iPhone 18, 18 Pro, 18 Pro Max និង Air 2 ខណៈបច្ចេកវិទ្យា Dynamic Island តូចជាងមុន

ដោយ

Koun Jab Luffy

15 មករា 2026 02:16 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានព័ត៌មានថ្មីពីស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone 18 Series ថែមទៀតហើយបន្ទាប់ពីការបង្ហាញវត្តមាន iPhone 17 Series ប្រកាសចេញលក់បានមួយរយៈ។ ការបែកធ្លាយពេលនេះ គឺបានបង្ហើបពីទំហំអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីគ្រប់ម៉ូដែលតែម្តង។ ព័ត៌មានថ្មីត្រូវបានចែកចាយដោយអ្នកទម្លាយ Digital Chat Station ដោយមានការបញ្ជាក់ថា អេក្រង់ស្មាតហ្វូនថ្មីទាំងនេះ គឺមានភាពខុសបែ្លកពីជំនាន់មុន។
យោងតាមការទម្លាយចេញ DCS បានបង្ហើបថា ពីទំហំអេក្រង់គ្រប់ស្មាតហ្វូនជំនាន់ថ្មី iPhone 18 តែម្តង។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ iPhone 18 គឺមានទំហំ 6.27 អ៊ីងប្រភេទ LTPO OLED display គាំទ្រដោយល្បឿន 120Hz refresh rate និងមានរន្ធកាមេរ៉ា Dynamic Island design។ ទៅលើម៉ូដែល iPhone Air 2 គឺមានអេក្រង់ទំហំ 6.55 អ៊ីងប្រភេទ LTPO ល្បឿន 120Hz screen ដូចគ្នា ដោយ Apple បានឌីស្សាញរូបរាងស្មាតហ្វូននេះមានកម្រ៉ាសស្តើង និងមានទម្ងន់ស្រាល ខណៈដែលទម្រង់នៅដដែល។ ចំពោះម៉ូដែល Pro Series ត្រូវគេរំពឹងថា នឹងមានអាប់ដែតធំជាងមុន។ iPhone 18 Pro និង iPhone 18 Pro Max នឹងមានអេក្រង់ទំហំ 6.27 អ៊ីង និងទំហំ 6.86 អ៊ីង LTPO ល្បឿន 120Hz panels។
Article image
ជាមួយនិងអេក្រង់ស្មាតហ្វូនទាំងអស់នេះ គឺនឹងមានការដកចេញនូវ Face ID ដោយបន្សល់ទុកនូវរន្ធអេក្រង់ punch-hole តូចមួយសម្រាប់កាមេរ៉ាមុខ។ ទៅលើ Dynamic Island វិញ អាចនឹងមានទំហំតូចជាងមុន គិតចាប់តាំងពីបង្ហាញវត្តមាននៅលើ iPhone 14 Pro series មក។ យោងតាមរបាយការណ៌ថ្មីនេះ បានបន្ថែមថា សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងមានការផ្លាស់ប្តូរទៅលើការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone របស់ខ្លួន។ ជំនួសទៅលើការប្រកាសចេចញរួមគ្នាដូចរាល់នោះ ក្រុមហ៊ុននេះ អាចនឹងបង្ហាញចេញនូវម៉ូដែល high-end models មុន ម៉ូដែលស្តង់ដារ។
Article image
iPhone 18 Pro, iPhone 18 Pro Max និងស្មាតហ្វូនអេក្រង់បត់ម៉ូដែលដំបូង អាចនឹងបង្ហាញវត្តមានរូមគ្នា នៅចុងឆ្នាំ 2026, នេះ ខណៈដែលម៉ូដែលស្តង់ដារ iPhone 18 និងម៉ូដែល iPhone 18e អាចនឹងមកដល់តាមក្រោយនៅឆ្នាំ 2027។ ប៉ុន្តែមានមិនការបង្ហើបពីវត្តនរបស់ iPhone Air 2 នោះទេ។
បែកធ្លាយអេក្រង់ iPhone 18, 18 Pro, 18 Pro Max និង Air 2 ខណៈបច្ចេកវិទ្យា Dynamic Island តូចជាងមុន