ស្វែងរកពួកយើង:

បែកធ្លាយអេក្រង់ និងសិនស័រកាមេរ៉ាកាមេរ៉ានៅលើស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series

ដោយ

Koun Jab Luffy

15 កញ្ញា 2025 09:28 ព្រឹក

អាន 2 នាទី

Article image
Huawei Mate 80 Series គឺជាស្មាតហ្វូនស៊េរីថ្មី ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះជាមួយនឹងលក្ខណៈសម្បត្តិនៃអេក្រង់ និងកាមេរ៉ាដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ ខណៈដែលព័ត៌មានលម្អិតទាំងអស់នៅលើស្មាតហ្វូននេះនៅមិនទាន់បញ្ជាក់ទេនោះ នៅពេលនេះ មានការទម្លាយថ្មីមួយបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន Mate 80 ផងដែរ។ យោងតាមអ្នកទម្លាយ DigitalChatStation គឺបានបញ្ចេញនូវព័ត៌មានថ្មីទាក់ទងនិងកាមេរ៉ា ហើយនិងអេក្រង់របស់ស្មាតហ្វូន Huawei Mate 80 Series នេះហើយ។
សម្រាប់លក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះ មើលទៅគឺមានភាពស្រដៀងគ្នាទៅនឹងការបែកធ្លាយជាច្រើនកាលពីពេលមុននេះ ខណៈដែលអេក្រង់ត្រូវបានគេទម្លាយថាមានថ្មី។ ស្មាតហ្វូនទាំង 4 នេះ គឺដំណើរការលើបន្ទះឈីប Kirin 9030 5G ហើយនឹងថាមពលថ្មទំហំចាប់ពី 6000mAh ឡើងទៅ។ បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូនស្មាតហ្វូន Mate 80 មានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹងសិនស័រ 1/1.5 អ៊ីង ខណៈដែលស្មាតហ្វូន Pro មានកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវសិនស័រ 1/1.3-អ៊ីងដែលអាចជា SmartSens 580។
សម្រាប់ SmartSens 580XS គឺមានសមត្ថភាពអាចផ្តល់នូវរូបភាពដែលមានកម្រិតគុណភាពខ្ពស់នៅក្នុងកន្លែងដែលមានពន្លឺទាបដោយសារតែបច្ចេកវិទ្យា PixGain HDR ហើយអាចនឹងកាត់បន្ថយទៅលើ Noise នៅក្នុងរូបភាពបានយ៉ាងល្អទៀតផង។សិនស័រនេះ ក៏មានការប្រើប្រាស់នូវថាមពលថ្មទាបផងដែរ។ ចំពោះ ស្មាតហ្វូន Mate 80 Pro+ និង RS Ultimate versions អាចនឹងបំពាក់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.3-អ៊ីង តែអាចជា SmartSens 590។ សិនស័រនេះ ក៏អាចកាត់បន្ថយទៅលើ Noise បានយ៉ាងល្អជាមួយនឹងបច្ចេកវិទ្យា SFCPixel និង HDR PixGain ដូចគ្នា។
Article image
អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Mate 80 និង Mate 80 Pro នឹងមានអេក្រង់កម្រិត 2.5D គាំទ្រជាមួយនឹងបច្ចេកវិទ្យា 3D Face Recognition ហើយសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Mate 80 Pro+ និង RS Ultimate វិញ គឺអាចនឹងមានអេក្រង់កម្រិត 4D equal depth quad-curved screens៕
បែកធ្លាយអេក្រង់ និងសិនស័រកាមេរ៉ាកាមេរ៉ានៅលើស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series