ស្វែងរកពួកយើង:

ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO បញ្ចេញនូវរូបភាពផ្លូវការណ៌ដំបូងរបស់ Find X8 Pro

ដោយ

Koun Jab Luffy

05 តុលា 2024 04:22 ល្ងាច

អាន 2 នាទី

Article image
លោក Zhou Yibao ដែលគេស្គាល់ថា គឺជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតែបន្តចែកចាយព័ត៌មានថ្មីៗជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Find X8 series។ ជាក់ស្តែងនៅលើថ្ងៃនេះ លោកបានចែករំលែកបន្ថែមនូវរូបភាពថ្មីមួយដែលបង្ហាញពីផ្នែកខាងមុខរបស់ស្មាតហ្វូន Find X8 Pro។ នេះគឺជារូបភាពផ្លូវការណ៌ដំបូងហើយសម្រាប់ការចែកចាយពេលនេះ។ រូបភាពនេះ គឺមានការបង្ហាញផ្ទាល់នៃទំនាក់ទំនងគ្នាជាមួយមិត្តភក្តិរបស់លោកនៅតំបន់ Gobi Challenge។
ការបង្ហាញពីតំបន់ Gobi desert របស់ប្រធានផលិតផលរបស់ OPPO រូបនេះ គឺលោកមានគោលបំណងចង់បញ្ជាក់ពីមុខងារផ្កាយរណបដែលមានការហៅទូរស័ព្ទចេញតាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនាក់ទំនង satellite connectivity ដែលមាននៅលើ Find X8 Pro។ សម្រាប់ការផុសរបស់ Zhou នេះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមាន 2 ម៉ូដែលផ្សេងគ្នា ដោយមួយមានមុខងារនេះ និងមួយទៀតនឹងមិនមានមុខងារនេះនោះទេ។
Article image
រូបភាពនេះ បានបង្ហាញទៀតថា Find X8 Pro នឹងមានអេក្រង់គែមកោក micro-curved glass គ្រប់ជ្រុងតែម្តង។ ជាមួយគ្នានេះអេក្រង់របស់ស្មាតហ្វូននេះ ក៏មានការច្រិបគែមកាន់តែតូច មើលទៅតូចជាងគែមអេក្រងដែលប្រើប្រាស់នៅលើស្មាតហ្វូន  iPhone 16 Pro គ្រប់ជ្រុងទៀតផង។ ស្មាតហ្វូន Find X8 Pro ក៏នឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាថ្មីរបស់ OPPO magnetic accessories ហើយនិងមានប៊ូតុង camera ដែលមានការឌីស្សាញថ្មីផងដែរ។ ស្មាតហ្វូននេះ នឹងមានការបង្ហាញវត្តមជាផ្លូវការណ៌នេះ ជាមួយនិងបន្ទះឈីប MediaTek's Dimensity 9400។
ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO បញ្ចេញនូវរូបភាពផ្លូវការណ៌ដំបូងរបស់ Find X8 Pro