ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ា Galaxy S25 Ultra ទំនងជានឹងមានការបង្កើនតែនៅលើឡែន Ultra-wide ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

10 កញ្ញា 2024 10:11 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូង Samsung Electronics នឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មី គឺ Galaxy S25 Ultra នៅក្នុងខែមករា ឆ្នាំ 2025។ យ៉ាងណាមិញសម្រាប់ព័ត៌មានចចាមអារាមរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបែកធ្លាយជាហូរហែរមិនលស់ថ្ងៃឡើយ។
ដូចជាពេលនេះអីចឹង ប្រភពចេញពីប្រទេសចិនដែលទម្លាយព័ត៌មានដោយ Ice Universe បានធ្វើការអះអាងថា Samsung Galaxy S25 Ultra នឹងមានការពង្រឹងសមត្ថភាពតែនៅលើប្រព័ន្ធកាមេរ៉ា Ultrawide ប៉ុណ្ណោះ។
យោងតាមប្រភពខាងលើនេះ បាននិយាយថា Samsung Galaxy S25 Ultra នឹងបំពាក់នូវសែនស័រកាមេរ៉ា Ultrawide ថ្មីទំហំ 50MP ជាសែនស័រ Samsung ISOCELL JN3 ដែលមានសមត្ថភាពក្នុងការផលិតសាច់រូបភាពបានក្នុងកម្រិត 0.7um pixel size។
Article image
ប្រភពដដែលនេះ បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធសែនស័រកាមេរ៉ាផ្សេងទៀត គឺរក្សាដូចគ្នានឹងកាមេរ៉ាដែលដំឡើងនៅលើ Galaxy S24 Ultra បច្ចុប្បន្នដដែល។ ដោយក្នុងនោះរួមមានសែនស័រគោលទំហំ 200MP ISOCELL HP2, សែនស័រ Telephoto ទំហំ 10MP កម្រិត 3X optical-zoom ជាសែនស័រ Sony IMX754 និង 50MP Periscope កម្រិត 5X Optical-zoom ជាសែនស័រ Sony  IMX854។
Article image
Samsung Galaxy S25 Ultra ដែលចេញនៅដើមឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងមានការកែប្រែរចនាបថបន្ទះអេក្រង់ថ្មីមានគែមតូចស្តើងជាងជំនាន់មុន មានតែម៉ូដែលប្រើបន្ទះឈីបកំពូលជំនាន់ថ្មី Snapdragon 8 Gen 4 ប៉ុណ្ណោះ ជាមួយជម្រើសទំហំរ៉េមធំដល់ 16GB ហើយនិងរក្សាទំហំថ្មប៉ុនគ្នានឹងថ្មរបស់ Galaxy S24 Ultra ដដែល៕
ប្រព័ន្ធកាមេរ៉ា Galaxy S25 Ultra ទំនងជានឹងមានការបង្កើនតែនៅលើឡែន Ultra-wide ប៉ុណ្ណោះ