ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ាគោលនៅលើ Galaxy S25 Ultra ត្រូវបានបញ្ជាក់ច្បាស់ហើយ!

ដោយ

Koun Jab Luffy

10 ធ្នូ 2024 09:14 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មី បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅខែមករាឆ្នាំក្រោយនោះ គឺមានការបង្ហាញវត្តមានៅលើបញ្ជីថ្មីថែមទៀតហើយ។ នៅលើបញ្ជី Camera FV-5 នេះ គឺបានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះ មានលេខម៉ូដែល SM-S938U ដែលជាស្មាតហ្វូននឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក។ នៅលើបញ្ជីនេះ មានការបញ្ជាក់ពីព័ត៌មានទូទៅរបស់កាមេរ៉ាគោលដែលមាននៅលើស្មាតហ្វូននេះហើយ។
សម្រាប់សិនស័រគោលនៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវឡែនទំហំ 23.2mm equivalent focal length និងមានការគាំទ្រដោយកម្រិត f/1.7 aperture និងអាចចាប់រូបភាពបានក្នុងកម្រិតអតិបរិមាបានទំហំ 12.5MP ជាមួយទំហំ resolution 4080×3060px។ សិនស័រនេអាចចាប់ទីតាំងរូបភាពបានទំហំ 71.9 mm2។ គួរបញ្ជាក់ផងដែរថា បើផ្អែកលើការទម្លាយកន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺនឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP ដូចជំនាន់មុនដែរ ដោយមានសមត្ថភាពអាចចាប់ bins pixels នៅលើទំហំ 16-លើ-1 formation និងមានកម្រិតទំហំ 12.5MP។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ា 50MP (IMX854) telephoto ហ៊្សូមបាន 5x optical zoom និងកាមេរ៉ាទំហំ 10MP (IMX754) telephoto ហ៊ូមបាន 3x optical zoom និងមួយគ្រាប់ចុងក្រោយទំហំ 50MP (Samsung JN3) ultrawide lens។ ប្រភពដដែលនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen Elite ថាមពលថ្មទំហំ 5,000mAh ដែលមានការគាំទ្រនូវកម្លាំងសាក 45W wired charging ផងដែរ។