OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នៅខែក្រោយនេះហើយ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះក្រុមហ៊ុនបានធ្វើការបញ្ចេញនូវពត័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយម្តងនេះ គឺមានការចែករំលែកនូវព័ត៌មានកាមេរ៉ា និង Hardware កាមេរ៉ាផងដែរ។

នៅលើ OPPO Find X9 Ultra នឹងមានការគាំទ្រនូវមុខងារ 10x “optical” zoom
OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នៅខែក្រោយនេះហើយ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះក្រុមហ៊ុនបានធ្វើការបញ្ចេញនូវពត័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយម្តងនេះ គឺមានការចែករំលែកនូវព័ត៌មានកាមេរ៉ា និង Hardware កាមេរ៉ាផងដែរ។
ផ្អែកតាមឯកសារថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន OPPO គឺពិតជាមានការដាក់អោយប្រើប្រាស់កាមេរ៉ានៅលើស្មាតហ្វូន Find X9 Ultra ដែលមានន័យថា នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវកាមេរ៉ាជំនាន់ថ្មីរបស់ Hasselblad ដែលមានភ្ជាប់មកជាមួយនូវឡែនហ៊្សូម 10x optical telephoto lens ថែមទៀតផង។
នៅក្នុងនោះក្រុមហ៊ុនក៏បានរៀបរាប់ពីការដាក់បញ្ចូលឡែន teleconverter ទៅក្នុងស្មាតហ្វួននេុះផងដែរ ដោយថែមទាំងបញ្ជាក់ថា ការងារនេះ គឺមិនស្រួលនោះទេ ខុសពីការសសេរលើក្រដាស។ សម្រាប់ប្រព័ន្ធថតរូបថ្មីនៅលើស្មាតហ្វូននេះ គឺឹនឹងមានការទ្រទ្រង់នូវមុខងារ Native 10x optical zoom, 20x “optical quality” zoom, និងអាចបង្កើនដល់ទៅ 120x digital zoom។

តាមការបញ្ជាក់ពីលោក Zhuo Shijie ដែលជាអ្នកដឹកនាំនៅក្នុងគម្រោង Find series នេះ បាននិយាយថា ការធ្វើអោយប្រព័ន្ធថតរូបនេះដំណើរការបាន គឺពិតជាមានតិកណិកច្បាស់លាស់ណាស់។ លោកបានបន្តថា ក្រុមហ៊ុននិមួយៗ គឺមានការពង្រីកបន្ថែមទៅលើមុខងារហ៊្សូមនេះជារៀងរាលឆ្នាំ ហើយសម្រាប់ការដាក់បញ្ជូលនូវប្រព័ន្ធថ្មី10x optical system នេះចូលទៅកាន់ស្មាតហ្វូនមួយដែលមានកម្រ៉ាស់ស្តើងនេះ គឺពិតជាមិនស្រូលនោះទេ។

សម្រាប់ពេលនេះ OPPO សម្រេចបានននូវសមិទ្ធិផលថ្មីជាមួយ Find X9 Ultra ហើយ។ ដើម្បីធ្វើអោយវាកាន់តែអស្ចារ្យនោះ ក្រុមហ៊ុន បានប្រើប្រាស់នូវកាមេរ៉ា Periscope Design ថ្មី ដែលក្រុមហ៊ុនហៅថា five-reflection architecture។ OPPO បាននិយាយថា ស្ថាបត្យកម្មងថ្មីនេះ នឹងអាចធ្វើអោយឡែនហ៊្សូមបានកម្រិត equivalent focal length 460mm ខណៈដែលស្មាតហ្វូននេះ នៅតែមានកម្រ៉ាស់ស្តើងដដែល។