មកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលស្ថិតនៅក្នុងត្រកូល Galaxy S27 Series នោះ ត្រូវបានគេចាប់ផ្តើមទម្លាយព័ត៌មានថ្មីៗហើយ ស្របពេលដែលមុននេះបន្តិច ក៏មានការបញ្ចេញនូវគំនូសព្រាងរួចហើយអ។ យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា នៅឆ្នាំក្រោយ Samsung ប្រហែលជាមានការបង្ហាញចេញនូវសមាជិកថ្មីម៉ូដែល Galaxy S27 Pro ដោយម៉ូដែលនេះ នឹងស្ថិតនៅក្នុងចន្លោះសមត្ថភាពរវាងម៉ូដែល Plus និង Ultra។

តាមដំណឹងចុងក្រោយដែលទទួលបានថ្មីៗនេះ បាននិយាយថា វត្តមានរបស់ Galaxy S27 Pro នៅពេលខាងមុខនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ា ALoP telephoto lens ទំហំ 50MP ដែលមានមុខងារហ៊្សូម 3.5x optical zoom ខណៈដែលប្រភពនានាបាននិយាយកាមេរ៉ានេះនឹងមានសមត្ថភាពខ្ពស់ជាងអ្វីដែលយើងធ្លាប់ឃើញនៅលើស្មាតហ្វូនម៉ូដែល Ultra ធ្លាប់ប្រើប្រាស់កន្លងមកអញ្ចឹង។ សូមជំរាបថ Galaxy S27 Ultra ត្រូវបានគេរំពឹងថា អាចដកចេញនូវកាមេរ៉ា 3x telephoto lens ដោយជំនួសមកវិញនូវកាមេរ៉ាគោលទំហំ 200MP សម្រាប់ជួយទៅលើកាមេរ៉ា mid-range zoom shots។

ជាមួយនិងការបំពាក់មុខងារថ្មីនេះ នឹងធ្វើអោយ Galaxy S27 Pro ថតរូបបានកាន់តែខ្លាំង ហើយនឹងមានភាពងាយស្រួល ដោយសារតែមុងងារហ៊្សូមថ្មីនេះ អាចធ្វើការផលិតរូបភាពចន្លោងពី 2x ទៅ 5x បានយ៉ាងស្រស់ស្អាតសមតាមតម្រួវការអ្នកប្រើប្រាស់។ តាមរយៈនៃការបែកធ្លាយថ្មីនេះ ថែមទាំងមានការបញ្ជាក់ទៀតថា Galaxy S27 Pro និង S27 Ultra អាចនឹងមានកាមេរ៉ាគោលទំហំ 200MP និងកាមេរ៉ា 50MP ultrawide ដូចគ្នាទៀតផង។សម្រាប់ភាពខុសគ្នា គឺទៅលើមុខងារហ៊្សូមនៅលើកាមេរ៉ា និងទំហំតួខ្លួន ហើយនិង S Pen។
